អង្គការសុខភាពអាមេរិក កំពុងស្នើសុំការបរិច្ចាគវ៉ាក់សាំងជាបន្ទាន់ដល់បណ្តាប្រទេសនៅអាមេរិកឡាទីន និង Caribbean ដោយសារករណីឆ្លងកើនឡើងខ្លាំង ដែលក្នុងនោះមានទាំងវ៉ារ៉្យង់ Delta ផងដែរ
អត្ថបទដោយ៖
AMS OneMinute
អង្គការសុខភាពអាមេរិក កំពុងស្នើសុំការបរិច្ចាគវ៉ាក់សាំងជាបន្ទាន់ដល់បណ្តាប្រទេសនៅអាមេរិកឡាទីន និង Caribbean ដោយសារករណីឆ្លងកើនឡើងខ្លាំង ដែលក្នុងនោះមានទាំងវ៉ារ៉្យង់ Delta ផងដែរ។ មានប្រជាជនតែ ១៨% ប៉ុណ្ណោះដែលទទួលថ្នាំបង្ការបានពេញលេញ។
នេះសបញ្ជាក់កាន់តែច្បាស់ថា វ៉ាក់សាំងការពារអាយុជីវិត។ ប្រទេសដែលមានចំនួនប្រជាជនទទួលវ៉ាក់សាំងបានតិច តែងមានករណីឆ្លងច្រើន។
នៅកម្ពុជា ប្រជាជនយើងបានទៅចាក់វ៉ាក់សាំងច្រើនរហូតដល់លើស ៧៨% នៃផែនការចាក់ជូនប្រជាជន ១០លាននាក់។
ការទៅទទួលវ៉ាក់សាំង គឺជាការការពារជីវិតខ្លួនឯង និងចូលរួមលើកកម្ពស់សិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិសំខាន់ជាងគេបំផុតនៃសិទ្ធិមនុស្ស។
🎥 CGTN