លោក ស៊ី ជិនពីង អំពាវនាវអោយមានកិច្ចសហប្រតិបត្តិការវ៉ាក់សាំងអន្តរជាតិ (មានវីដេអូ)

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយយុត្តិធម៌ និងសមហេតុផលនៅទូទាំងពិភពលោក ពីព្រោះវាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត ដែលនៅតែបន្តរីករាលដាលពាសពេញពិភពលោក ។

លោក ស៊ី បាននិងកំពុងដឹកនាំប្រទេសចិន ដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាប្រទេសសំខាន់ និងជំរុញកិច្ចសហប្រតិបត្តិការវ៉ាក់សាំងពិភពលោក ។ ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ដល់ប្រទេសជាង១០០ និងនាំចេញវ៉ាក់សាំងទៅប្រទេសជាង ៦០ ដែលមានចំនួនសរុបលើសពី៧៧០លានដូស ដោយជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោក ។

បន្ថែមលើនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការវ៉ាក់សាំងអន្តរជាតិកាន់តែជិតស្និទផងដែរ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner