វៀតណាមបានវ៉ាក់សាំងពីកូវ៉ាក់ ជិត៥០ម៉ឺនដូសទៀត
វ៉ាក់សាំងប្រភេទ AstraZeneca ចំនួន៤៩៤៤០០ដូស ក្រោមយន្តការកូវ៉ាក់ (Covax) របស់អង្គការសុខភាពពិភពលោកត្រូវបានបញ្ជូនទៅដល់ក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី១១ សីហានេះ។
ជាមួយនឹងការមកដល់ចុងក្រោយនេះ យន្តការកូវ៉ាក់បានផ្តល់ជូនវ៉ាក់សាំងកូវីដ១៩ ជូនប្រទេសវៀតណាមចំនួន៩.១៧៥លានដូសហើយ ក្នុងនោះ មានជាង៥លានដូសគឺជាប្រភេទ Moderna និងផ្សេងទៀតគឺជាប្រភេទ AstraZeneca ។
វៀតណាមបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនជិត១០លាននាក់ហើយ សម្រាប់ដូសទី១ ខណៈដែលមនុស្សជាង១លាននាក់បានចាក់គ្រប់ពីរដូស។ វៀតណាមមានវ៉ាក់សាំងប្រមាណ១៩លានដូសហើយ ក្នុងនោះ វ៉ាក់សាំងភាគច្រើនគឺប្រភេទ។ ប្រទេសនេះមានផែនការចាក់ឲ្យបាន៧០ភាគរយនៃចំនួនប្រជាជនសរុប៩៦លាននាក់ នៅត្រឹមឆ្នាំ២០២២៕