ខេត្តព្រៃវែង ឆ្លងថ្មី៣០នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣០នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះគឺជាតួលេខឆ្លងថយចុះ២២នាក់និងតួលេខស្លាប់ថយចុះម្នាក់ប្រៀបធៀបនឹងម្សិលមិញ។ ខេត្តព្រៃវែងជាខេត្ត ដែលមានករណីឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២ករណីផងដែរ។

យោងតាមរដ្ឋបាល ខេត្តការឆ្លងថ្មីទាំង៣០ នាក់ ថ្ងៃនេះ រួមមាននៅស្រុកព្រះសេ្ដច១៧នាក់, ស្រុកស៊ីធរកណ្ដាល៤នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកពាមជរ ៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកកំពង់ត្របែក២នាក់, ស្រុកមេសាងម្នាក់, ស្រុកពាមរក៍ ម្នាក់ និងស្រុកពារាំងម្នាក់។

ចំណែកអ្នកស្លាប់ជាបុរសអាយុ៧៣ឆ្នាំនៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់១៣១នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៤ពាន់១៦៤នាក់ និងស្លាប់៩១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner