អង្គការជីអាយហ្សិត ផ្តល់សម្ភារៈវេជ្ជសាស្រ្តដល់រដ្ឋបាលខេត្តកំពត

កំពត ÷ អង្គការជីអាយហ្សិត ផ្តល់សម្ភារៈវេជ្ជសាស្រ្តជាច្រើនដល់រដ្ឋបាលខេត្តកំពតដើម្បីទប់ស្កាត់កូវិដ១៩ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង ហៅកាត់ថា អង្គការជីអាយហ្សិត(GIZ) ចូលរួមជួយឧបត្ថម្ភគាំទ្រលើគម្រោងនានាជាច្រើននៅក្នុងខេត្តកំពត។ ប៉ុន្តែការអនុវត្តគម្រោងត្រូវបានរាំងស្ទះដោយសារកូវីដ១៩ តែទោះជាយ៉ាងណាអង្គការនៅតែខិតខំ និងបាននាំយកអំណោយសម្ភារៈវេជ្ជសាស្ត្រជាច្រើនជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩។

ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តំណាងអង្គការ(GIZ) នាំយកអំណោយសប្បុរសធម៌ជាសម្ភារៈវេជ្ជសាស្ត្រជូនដល់ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត ក្នុងគោលបំណង់រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល់ស្ទើរទូទាំងប្រទេសកម្ពុជា។

មន្ត្រីតំណាងអង្គការ(GIZ)បានលើកឡើងថា អង្គការមានគម្រោងជាច្រើននៅក្នុងខេត្តកំពត ហើយបច្ចុប្បន្នមានគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFU)ដែលត្រូវអនុវត្តទៅលើឃុំគោលដៅចំនួន២៧ ក្នុងស្រុកចំនួន៤ ដើម្បីលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋកាន់តែបានប្រសើរឡើង។ ប៉ុន្តែដោយសារកូវីដ១៩បានធ្វើឲ្យរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង(MUSEFU)។ តែយ៉ាងណាក៏ដោយ ជីអាយហ្សិតនៅតែគិតគូរ ព្រួយបារម្ភពីប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅ ដូច្នេះទើបឈានដល់ការនាំយកអំណោយជាសម្ភារៈវេជ្ជសាស្ត្រមកប្រគល់ជូនរដ្ឋបាលខេត្តពេលនេះ។

ឯកឧត្តម ជាវ តាយ ថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការ GIZ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់គម្រោងអភិវឌ្ឍនានាដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ខេត្តកំពតកន្លងមក។ ហើយអំណោយនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋខេត្ត ក៏ដូចជារាជរដ្ឋភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងតែងបានជួយដោះស្រាយទាន់ពេលវេលា។ អំណោយមាន សាប៊ូលាងដៃចំនួន ៤៥០០ដុំ ម៉ាសចំនួន២២៥០ប្រអប់ បាំងមុខការពារកូវីតចំនួន២៥០០របាំង ជេលលាងសម្អាតដៃចំនួន៥០០ដប អាកុលចំនួន១៨៧៦លីត្រ ដបអាកុលចំនួន១១០០ដប និងម៉ាស៊ីនវាស់កំដៅចំនួន៣៥គ្រឿង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner