ក្រុម Barcelona ទទួលបានជ័យជំនះប្រកួតបើកឆាក La Liga ដោយគ្មាន Lionel Messi

ក្រុម Barcelona បានយកឈ្នះ Real Sociedad ក្នុងលទ្ធផល៤ទល់២ នៃការប្រកួតបើកឆាក La Liga ដោយគ្មាន Lionel Messi ជាលើកដំបូង ។ Gerard Pique បានបើកការរកគ្រាប់បាល់អោយ Barca ដោយការតែតបាល់បញ្ចូលទីយ៉ាងល្អពីការទាត់បាល់ហ្វ្រីឃីករបស់ Memphis Depay នៅនាទី១៩។
ខណៈ Martin Braithwaite បានរកគ្រាប់បាល់បញ្ចូលទីនៅពាក់កណ្តាលម៉ោង២គ្រាប់ម្នាក់ឯង ក្លាយជាកីឡាករដាណឺម៉ាកដំបូងគេដែលរកបានគ្រាប់បាល់នាំមុខនៅ La Liga ។


ចំណែក Real Sociedad រកបាន២វិញ ដោយកីឡាករ Julen Lobete និង Mikel Oyarzabal ប៉ុន្តែ Sergi Roberto បានបន្ថែមគ្រាប់ទី ៤ សម្រាប់ Barcelona នៅម៉ោងបន្ថែម ៩០+២។
ចប់ការប្រកួតក្រុម Barcelona បានយកឈ្នះ Real Sociedad ក្នុងលទ្ធផល ៤ទល់២ នៃការប្រកួតបើកឆាក La Liga ដោយគ្មានវត្តមាន Lionel Messi ជាលើកដំបូង ។


គួរអោយដឹងផងដែរថា អំឡុងពេលប្រកួតនោះអ្នកគាំទ្រក្រុមបាសេឡូណាចំនួន ២២.០០០ នាក់បានពាក់អាវរបស់ Messi ទៅកាន់កីឡដ្ឋាន Nou Camp ហើយបានស្រែកយំ បន្ទាប់ពីគាត់បានចូលរួមជាមួយ Paris St-Germain ក្នុងកិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំកាលពីដើមសប្តាហ៍នេះ។


សូមបញ្ជាក់ថា សម្រាប់ការប្រកួតផ្សេងទៀតនៅ La Liga ក្រុមការពារតំណែងជើងឯក Atletico Madrid បានចាប់ផ្តើមរដូវកាលជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Celta Vigo ខណៈដែលគូប្រជែង របស់ពួកគេគឺ Real Madrid បានយកឈ្នះ Alaves ៤-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេកាលពីថ្ងៃសៅរ៍ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner