ចាប់ថ្នាំញៀន២គីឡូ និងជនសង្ស័យ១នាក់ នៅកំពង់ឆ្នាំង (Video Inside)

ថ្នាំញៀនជិត២គីឡូក្រាមនិងជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាបនៅក្នុងខេត្តកំពង់ឆ្នាំង។ មន្ទីរប្រឆាំងគ្រឿង ញៀនបានថ្លែងនៅថ្ងៃនេះថា ការបង្ក្រាបបានធ្វើកាលពីថ្ងៃទី១៦សីហានា២កន្លែងផ្សេងគ្នា គឺមួយករណីស្ថិត នៅចំណុចមុខហាងជំនោរកង្រី, ភូមិត្របែក ឃុំត្រងិល នៃស្រុកកំពង់លែង និងមួយករណីទៀត ស្ថិតនៅចំណុច ក្រុមហ៊ុនកាពីតូល លើផ្លូវជាតិលេខ៥ ក្នុងភូមិ១, សង្កាត់ខ្សាម នៃក្រុងកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនោះ សមត្ថ កិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ន វ៉ាន អាយុ ៣២ឆ្នាំនិងបានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីន(ICE) ទម្ងន់១គីឡូក្រាម៦៦០ក្រាមនិង២៨មីលីក្រាម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner