លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា រំលឹកពីការដែលលោកទទួលបានលិខិតមួយច្បាប់ពីទ្រង់សិរិមតៈ នៅថ្ងៃទី១២ មេសា ១៩៧៥

អត្ថបទដោយ៖
AMS OneMinute

លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា រំលឹកពីការដែលលោកទទួលបានលិខិតមួយច្បាប់ពីទ្រង់សិរិមតៈ នៅថ្ងៃទី១២ មេសា ១៩៧៥ ប៉ុន្មានម៉ោងមុនអាមេរិកដកទ័ពពីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖

“ឯកឧត្តម និង ប្រិយមិត្ត!

ខ្ញុំសូមអរគុណដោយស្មោះនូវសារលិខិតរបស់លោក ដែលផ្តល់ដល់ខ្ញុំកន្លែងសម្រាប់នាំទៅរកសេរីភាព។ ខ្ញុំមិនអាចចាកចេញទៅដោយកំសាករបៀបនេះឡើយ។ ចំពោះរូបលោក និងមហាប្រទេសលោក ខ្ញុំមិនដែលជឿមួយស្របក់ណាឡើយថា លោកបោះបង់ចោលប្រជាជនមួយដែលបានជ្រើសរើសសេរីភាព។ លោកមិនព្រមទទួលការពារយើងខ្ញុំ យើងខ្ញុំមិនអាចធ្វើអ្វីបានទេ។ លោកចាកចេញទៅ ខ្ញុំប្រសិទ្ធិពរជូនលោក និងប្រទេសលោកឱ្យជួបតែសុភមង្គលនៅក្រោមមេឃ។ ប៉ុន្តែសូមលោកចងចាំថា ទោះខ្ញុំស្លាប់នៅទីនេះ នៅក្នុងប្រទេសខ្ញុំដែលខ្ញុំស្រឡាញ់ក៏ដោយចុះ ព្រោះយើងទាំងអស់គ្នាកើតមកនឹងស្លាប់ទាំងអស់គ្នានៅថ្ងៃណាមួយមិនខាន។ ខ្ញុំបានប្រព្រឹត្ត កំហុសតែមួយគត់ គឺជឿលើលោក និងជឿលើអាមេរិក។ សូមឯកឧត្តមប្រិយមិត្ត ទទួល នូវមនោសញ្ចេតនា ស្មោះត្រង់ និងមិត្តភាពរបស់ខ្ញុំ។

សិរិមតៈ”

ទ្រង់សិរិមតៈត្រូវបានខ្មែរក្រហមសម្លាប់នៅថ្ងៃទី២០ មេសា ១៩៧៥។

🎥 Jim Laurie, DTIF/DC-Cam

ads banner