អនុប្រធានាធិបតីអាមេរិកថា Pfizer ១លានដូសទៀតនឹងដល់វៀតណាម ក្នុងពេល២៤ម៉ោង
អត្ថបទដោយ៖
លន់ សារ៉ាត
អនុប្រធានាធិបតីអាមេរិកបានប្រាប់នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ថា វ៉ាក់សាំងអាមេរិក Pfizer ចំនួន១លានដូសបន្ថែមទៀត នឹងបញ្ជូនទៅដល់វៀតណាម ក្នុងពេល២៤ម៉ោងទៀត។
លោកស្រី Harris បានសន្យាបែបនេះ ក្នុងជំនួបជាមួយលោក Pham Minh Chinh កាលពីរសៀលថ្ងៃទី២៥ សីហា ២០២១ ខណៈលោកស្រីបំពេញទស្សនកិច្ចនៅវៀតណាម ៣ថ្ងៃ។
លោកស្រីថា ក្រៅពីវ៉ាក់សាំង១លានដូសនេះក៏នឹងមានការបញ្ជូនសម្ភារវេជ្ជសាស្ត្រផ្សេងៗទៀតដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ