បងប្អូនអតីតយុទ្ធជន នៅខេត្តសៀមរាប បានទទួលការចាក់ វ៉ាក់ សាំងដូសទី៣ (ដូសជម្រុញ )

ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា បានផ្ដល់នូវការចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនដល់សមាគមអតីតយុទ្ធជនចំនួន៦ពាន់៦៣១នាក់ នៅខេត្តសៀមរាប ដែលជាដូសជម្រុញប្រភេទAstra Zeneca នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង នៅ តាមបណ្តាទីតាំងមណ្ឌលសុខភាពស្រុក ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។

តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឲ្យដឹងថា ក្នុងចំនួនអតីតៈយុទ្ធជន ទាំង៦ពាន់៦៣១នាក់ បានមកទទួលចាក់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ ទាំង២លើក ចំនួន៥ពាន់៥៩៤នាក់ ។ ជាក់ស្តែងថ្ងៃនេះ បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសៀមរាប ចំនួន១ពាន់៤០០នាក់ បានទទួលចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព៣មណ្ឌល ហើយចំពោះបងប្អូនអតីតយុទ្ធជននៅតាមបណ្តាស្រុកទាំង១១ ចាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពមួយចំនួនដែលបានកំណត់ផងដែរ  ។    លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់  ក៏បានគោរពថ្លែងអំណរគុណសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម  ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធកម្ពុជា  ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានផ្ដល់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ ដែលជាដូសជម្រុញប្រភេទ Astra Zeneca សម្រាប់ចាក់ជូនដល់បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលទទួលចាក់រួចទាំងពីរលើក ចំនួន៥ពាន់៥៩៤នាក់ ។

លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជន ត្រូវតែបន្តការប្រុងប្រយ័ត្ន ជាប់ជានិច្ច និងអនុវត្តន៍ឲ្ យបានជាប្រចាំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តនូវវិធានការ ៣កុំ  ៣ការពារ របស់រាជរដ្ឋាភិបាល ដើមី្បជៀសផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវ បំប្លែងថ្មីប្រភេទ( ដែលតា) ដែលមានហានិភ័យខ្ពស់ ដល់អាយុជីវិត   ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner