ខេត្តស្ទឹងត្រែង ឆ្លងថ្មី២៣នាក់ (Video Inside)
ខេត្តស្ទឹងត្រែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន១៥នាក់ ធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែងទាំងអស់ ។ ខេត្តស្ទឹងត្រែង គិតរហូត ដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៤៣នាក់, អ្នកជាសះស្បើយសរុបចំនួន ៥៩១នាក់ និងមានអ្នកស្លាប់សរុបចំនួន ៩នាក់ ។
នៅខេត្តស្ទឹងត្រែងដដែលនោះផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានរកឃើញ អ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៣នាក់ ថែមទៀត ដែលនាំឲ្យការឆ្លងសរុបនៃវីរុសដ៏កាចសាហាវក្នុងខេត្ត មួយ នេះ បានកើនដល់ចំនួន ៦១នាក់ ហើយ ៕