ខេត្តប៉ៃលិន ឆ្លងថ្មី៨នាក់ (Video Inside)

ខេត្តប៉ៃលិន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់ ថែម ទៀត ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៦នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ ជាករណី ឆ្លងលើពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបាត់ដំបងចំនួន៥នាក់, ខេត្ដតាកែវ ចំនួន២នាក់  និងខេត្តស្វាយរៀង ១នាក់ ។

ខេត្តប៉ៃលិននៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយ ឡើងវិញចំនួន ២៨នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner