៤ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. មន្ទីរអប់រំ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាពជាបន្ទាន់មួយ ក្នុងការបើកសាលារៀនឡើងវិញ ខណៈសាលារៀនជាង ៦០% អាចនឹងបើកដំណើរការឡើងវិញ – ថ្មីៗ 

២. ​ស្ថាប័នបង្ក្រាបផលិតផល​ក្លែង​បន្លំ អំពាវនាវដល់​ពលរដ្ឋឱ្យ​បញ្ឈប់បរិភោគ​ស្រាទំពាំងបាយជូ និងស្រា​ស​សញ្ញា មាស ហុង ជា​បន្ទាន់ ក្រោយ​រកឃើញ​មាន​ផ្ទុកសារធាតុ​មេតាណុល​លើស​កម្រិត – ភ្នំពេញបុស្តិ៍

៣. ៨ខែ ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករចំនួន ៣៤៣ ៤៤៧តោន ទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះ ២៣,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ – ថ្មីៗ

៤. ចាប់ពីសប្ដាហ៍នេះទៅ ថៃនឹងចាប់ផ្ដើមប្រមូលពន្ធលើតម្លៃបន្ថែម (VAT) ពីក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ដែលមានប្រតិបត្តិការក្នុងប្រទេសខ្លួន និងរំពឹងថាទទួលបានប្រាក់ចំណូលជារៀងរាល់ឆ្នាំជាង ១៥៥លានដុល្លារ – Reuters           

៥. នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide គាំទ្រចំពោះរដ្ឋមន្រ្តី Taro Kono ដែលបច្ចុប្បន្នទទួលបន្ទុកយុទ្ធនាការចាក់វ៉ាក់សាំង COVID19 ឱ្យចូលរួមប្រកួតប្រជែងតំណែងប្រធានបក្សកាន់អំណាច LDP – Japan Times

ads banner