ថៃ​៖​ ​មនុស្ស​ស្លាប់​ប្រចាំថ្ងៃធ្លាក់ចុះ​ហើយ​ ​ឆ្លង​​ក៏​ថយ​

ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ទី​១​០​ ​កញ្ញា​ ​២​០​២​១​នេះ​ថា​ ​ថៃ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ថ្មីៗ​ ​ចំនួន​១​៤​៤​០​៣​នាក់​ទៀត​ ​ស្លាប់​មនុស្ស​១​៨​៩​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ជា​ចំនួន​ស្លាប់​និង​ឆ្លង​ប្រចាំថ្ងៃ​ធ្លាក់ចុះ​ ​បើ​ធៀប​នឹង​តួលេខ​ ​នា​ពេល​កន្លងមក​ ​ជាពិសេស​ ​អ្នក​ស្លាប់​ដែល​ធ្លាប់​មាន​ជាង​២​០​០​នាក់​ ​ក្នុងមួយថ្ងៃៗ​នោះ​។​

​ប្រភព​បន្ត​ថា​ ​ជាមួយនឹង​ការ​ឆ្លង​និង​ស្លាប់​ធ្លាក់ចុះ​នោះ​ ​កាល​ពីម្សិលមិញ​នេះ​ដែរ​ ​ថៃ​ក៏មាន​អ្នកជំងឺ​ជាសះស្បើយ​បន្ថែម​ទៀត​ ​ចំនួន​១​៥​៦​១​០​នាក់​ហើយ​បាន​ចាកចេញ​ពី​កន្លែង​ព្យាបាល​រួចហើយ​ដែរ​។​

​ចាប់តាំង​ពី​កើតមាន​ជំងឺ​នេះ​ដំបូង​ ​កាលពីដើម​ឆ្នាំមុន​មក​ ​ថៃ​មាន​ឆ្លង​សរុប​ ​កើន​ដល់​ ​១​,​៣​៥​២​,​៩​៥​៣​នាក់​ហើយ​ ​ជា​សរុប​ ​ចំនួន​១​,​១​៩​៧​,​៣​៩​១​នាក់​ ​រីឯ​អ្នក​ស្លាប់​វិញ​ ​កើន​ដល់​ចំនួន​១​៣​៩​២​០​នាក់​។​

​ថៃ​ធ្លាប់​មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ ​ប្រចាំថ្ងៃ​ ​ដល់ទៅ​ចំនួន​៣​១​២​នាក់​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​សីហា​ ​ហើយ​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ ​ក៏​ធ្លាប់​មានដល់​ទៅ​ចំនួន​២​៣​៤​១​៨​នាក់​ដែរ​ ​កាលពី​ថ្ងៃ​ទី​១​៣​ ​សីហា​ ​សុទ្ធតែ​តួលេខ​ឆ្លង​និង​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner