ឯកឧត្តម អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែរតែងតែផ្តល់ការគាំទ្រដល់ការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោក ( World Bank) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីតាមរយៈប្រព័ន្ធ Zoom ។
ក្នុងជំនួបនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងការអបអរសាទចំពោះលោកស្រីប្រធាន សម្រាប់ការតែងតាំងជាប្រធាន គ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែរតែងតែផ្តល់ការគាំទ្រ ដល់ការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី Maryam Salim បានធ្វើការកោតសរសើរ និងថ្លៃងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងការអនុវត្តគម្រោងនានា ជាមួយ ធនាគារពិភពលោក ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ៕