ទីបញ្ជាការការពារព្រំដែន ចំនួន៦ កន្លែង ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានបញ្ចុះបឋមសិលាសាងសង់
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស និងឯកឧត្ដម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារទីបញ្ជាការចំនួន ០៦អគារ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានផ្ដល់ជូនកងអនុសេនាធំល្បាត និងកងអនុសេនាតូច ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន កងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស ក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ អគារទីបញ្ជាការនេះសាងសង់ពីបេតុង ប្រកក្បឿង មានទទឹង ៦ម៉ែត្រ បណ្ដោយ១៧ម៉ែត្រ និងមានកំពស់៣ម៉ែត្រ៕ធ.ដ