ផ្ទុះអាវុធ បណ្តាលឱ្យនារីម្នាក់ស្លាប់ រួចបាញ់ខ្លួនឯងតាមក្រោយ ជាសង្សានឹងគ្នា
ភ្នំពេញ ៖ បុរសម្នាក់ បាញ់សម្លាប់នារីម្នាក់ ក្រោយពេលឈ្លុះប្រកែកគ្នា ក្នុងអតីតខ្លឹបមួយកន្លែង រួចហើយខ្មាំងកាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដែលជាសង្សានឹងគ្នា។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ ព្និង២៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែងផ្លូវ មហាវិថីព្រះសុីសុវត្ថិ ត្រង់ចំណុចអតីតខ្លឹបកំសាន្តមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ មានឈ្មោះ ឌុច សុភា ភេទប្រុស អាយុ ៣០ឆ្នាំជាង មុខរបរសន្តិសុខយាម នៅកន្លែងកើតហេតុខាងលើ។ ចំណេកឯ នារីរងគ្រោះ មានឈ្មោះ ទូច សំអាង ភេទស្រី អយុ ៤៣ឆ្នាំ មុខរបរលក់ដូរ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ គឺកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកម្លេះ ដោយមុនពេលកើតហេតុ ជនដែលជាខ្មាំងកាំភ្លើងបានឈ្លុះប្រកែកគ្នាជាមួយនារីម្នាក់ ដែលជាសង្សានឹងគ្នា បន្ទាប់មករហូតឈានដល់ខាងបុរសបានយកកាំភ្លើងមួយដើម ម៉ាក៥៤ បាញ់ទៅលើនារីរងគ្រោះ មួយគ្រាប់ចំត្រង់ចំណុចបំពុងករធ្លាយដល់សួត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយបុរសដែលជាខ្មាំងកាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចំក្បាលចំនួនមួយគ្រាប់ស្លាប់ភ្លាមៗតែម្តង រហូតឈានមកដល់វេលាម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបបង្កឱ្យមានការផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងជំនាញ បានធ្វើកោសល្យវិច្ឆ័យ សពទាំង២នាក់ខាងលើ ដើម្បីស្វែងរកអត្តសញ្ញាណ រកក្រុមគ្រួសរមកយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ រួមទាំងក្រុមគ្រូពេទ្យឱ្យចុះមកយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ ចំណែកឯ សាកសពសមត្ថកិច្ចកំពុងតែស្វែងរកអត្តសញ្ញាណរកក្រុមគ្រួសារសាច់ញាតិផងដែរ៕ ដោយ/ ឆៃហួត_និងប៊ុនធី