មន្ត្រីនគរបាលដែលប្រើអំពើហិង្សា លើយុវតីម្នាក់បែកក្បាល ត្រូវបានបញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោស
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះមន្ត្រីនគរបាល ម្នាក់ ដែលអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកបង្កអំពើហិង្សា លើនារី ម្នាក់ឲ្យបែកក្បាលកាលពី យប់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១កន្លងទៅ ត្រូវបានសមត្ថកិច្ច ជំនាញបញ្ជូន ខ្លួនទៅតុលាការដេីម្បីផ្ដន្ទាទោសហើយ ។ ជំនួយការ ស្នងការ និង ជា អ្នកនាំពាក្យ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ លោក វរសេនីយ៍ឯក សាន សុខ សីហា បាន មានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន នៅ ព្រឹក ថ្ងៃទី ១០ ខែកញ្ញា នេះ ថា មន្ត្រីនគរបាល ដែល សង្ស័យ អនុវត្ត ច្បាប់ ចរាចរណ៍ បងបង្ក ឱ្យមាន អំពើហិង្សា នោះ នៅតែ អះអាងថា រូប ខ្លួន គ្រាន់តែ ចេញ លើកដៃ ដើម្បី រារាំង អ្នក មិន អនុវត្ត ច្បាប់ ចរាចរណ៍ ហើយ នារី ដែល រងគ្រោះ គឺ រងរបួស ដោយសារ ដួល ប៉ុណ្ណោះ ។ ចំណែកឯ ខាង នារី ដែល រងរបួស នៅតែ អះអាងថា សមត្ថកិច្ច រូបនោះ បាន ប្រើ ហិង្សា លើ ខ្លួន ។ ដូច្នេះ មិនមាន ការ សម្របសម្រួល ត្រូវរ៉ូវ គ្នា នោះទេ ។
អ្នកនាំពាក្យ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានបញ្ជាក់ បន្ថែមថា នៅ ព្រឹក នេះ សមត្ថកិច្ច ជំនាញ បាន បញ្ជូន មន្ត្រីនគរបាល ដែល សង្ស័យ បង្ក ឲ្យ មាន អំពើហិង្សា នោះ ទៅ តុលាការ ហើយ ។ រីឯ បុរស ម្នាក់ និង នារី ម្នាក់ ដែល បើកបរ ល្មើសច្បាប់ ចរាចរណ៍ មិន ពាក់មួក សុវត្ថិភាព ហើយ បើក គេច ពី សមត្ថកិច្ច នោះ ក៏ត្រូវ រង ការពិន័យ ឬក៏ អាច ត្រូវ តុលាការ ចោទប្រកាន់ ដែរ ។
គួររំលឹកថា នៅ យប់ ថ្ងៃទី ៨ ខែកញ្ញា មាន ហេតុការណ៍ ប៉ះទង្គិច រវាង នគរបាល ម្នាក់ និង ប្រជាពលរដ្ឋ មិន គោរព ច្បាប់ ចរាចរណ៍ ២ នាក់ ដោយ ក្នុង ហេតុការណ៍ នេះ បណ្តាល ឲ្យ នារី ម្នាក់ រងរបួស បែកក្បាល ។ នារី រងគ្រោះ ដែល រងរបួស បែកក្បាល នោះ ឈ្មោះ ង ន ស្រី និ ច អាយុ ២២ ឆ្នាំ ស្នាក់នៅ បុរី លឹម ឈាង ហោ ចំការ ដូង ។ ចំណែកឯ សមត្ថកិច្ច ដែល សង្ស័យ យក អាយកូម វាយ ចំក្បាល នារី រូបនោះ ឈ្មោះ ម៉ាត់ ពិសី ។
តាម សេចក្ដីរាយការណ៍ ពី កន្លែងកើតហេតុ បាន ឲ្យ ដឹងថា គេ ឃើញ ប្រុស ស្រី មួយគូ ជិះ ម៉ូតូឌុប គ្នា ដោយ មិនមាន មួកសុវត្ថិភាព ហើយ ពេល ជួប នគរបាល ដែល កំពុង ត្រួតពិនិត្យ អនុវត្ត ច្បាប់ ក៏ ព្យាយាម ជិះ គេច ។ តែ ត្រូវបាន គេ អះអាងថា មន្ត្រីនគរបាល បាន ប្រើ អាយកូម វាយ សំដៅ បុរស ជា អ្នក ឌុប តែ មិនត្រូវ អ្នក ឌុប ទេ បែរជា ត្រូវ នារី អង្គុយ ខាងក្រោយ រយះ ក្បាល យ៉ាង ធំ ទៅវិញ ៕ដោយ ៖ ភារ៉ា និងប៊ុនធី