ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងរួមចំណែកដល់ការសម្រេចបាននូវសមិទ្ធផលការងារថ្មីកាន់តែប្រសើរថែមទៀត

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីវគ្គ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Ludger Schukrecht, ដែលទើបត្រូវបានតែងតាំងជាអនុប្រធាន ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី តាមរយៈប្រព័ន្ធ Video Conference ។

ឯកឧត្តមអត្ថបណ្ឌិតសភាចារ្យ បានថ្លែងនូវការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត Ludger Schukrecht, នឹងរួមចំណែកដល់ការសម្រេចបាននូវ សមិទ្ធផលការងារថ្មីៗកាន់តែប្រសើរបន្ថែមទៀត នាពេលអនាគត ។ ឯកឧត្តម ក៍បានរំលឹកឡើងវិញអំពីតួនាទីរបស់ធនាគារធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក្នុងការជួយគាំទ្រដល់បណ្តាប្រទេសសមាជិក ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេស ក្នុងបរិបទនៃការវាលដាលជំងឺតូង១៩ ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឡើងវិញសារជាថ្មី នូវសំណើអាទិភាព ដែលកម្ពុជាតែងបានលើកឡើង នៅក្នុងរាល់វេទិកាសំខាន់ៗ របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី រួមមាន៖

១.ចាត់វិធានការ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការអនុវត្តយន្តការ លើការវិនិយោគសាធារណៈ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីកៀរតរធនធានឯកជន សម្រាប់រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
២.ផ្តល់អាទិភាពខ្ពស់ ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ឆ្លងព្រំដែនក្នុងតំបន់ ដើម្បីកាត់បន្ថយតមាតនៃការអភិវឌ្ឍ របស់ប្រទេសក្នុងតំបន់
៣. បង្កើនការផ្តល់ Nor-sovereign-backed Loan ដើម្បីជំរុញការវិនិយោតវិស័យឯកជន
៤ ផ្តល់អាទិភាពខ្ពស់ ដល់តម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបរិត) ដែលនឹងបម្រែបម្រួលអាកាសកាល និង
៥- ផ្តល់ការយកចិត្តទុកដាក់ ជាពិសេស ចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាអជាជាដើម ដោយត្រូវចាត់វិធានការចាំបាច់នានា ក្នុងការផ្តលជាឥណទាន ដែលមានកម្រិតស្តង់ដារបានខ្ពស់ និងជំនួយបច្ចេកទេស ។


ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាបានក្លាយទៅជាប្រទេស ដែលមានចំណូលទាប កម្រិតមួយក៏ដោយ ប៉ុន្តែដោយសារផលវិបាកនៃដ៏គឺកូវី១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមាន មកលើការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចក៍ដោយ ក៍កម្ពុជានៅតែមានតម្រូវការឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ និងស្នើសុំឲ្យធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់លក្ខខណ្ឌឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ ។

ឯកឧត្តមបណ្ឌិត Ludger Schuknecht បានជម្រាបជូនថា ថ្នាក់ដឹកនាំធនាគារ តែងបានយកចិត្តទុកដាក់លើរាល់សំណើរបស់កម្ពុជាដែលជាសមាជិកស្ថាបនិកសកម្មមួយរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានចាត់វិធានការចាំបាច់នានា ដើម្បីឆ្លើយតបតាមសំណើ ។ ជាក់ស្ដែង, ថ្មីៗនេះ ធនាគារបាននឹងកំពុងរៀបចំបង្កើតយន្តការ ហិរញ្ញប្បទានសម្បទាន (Concessional Financing Facility) ដែលនឹងក្លាយជាមធ្យោបាយថ្មីមួយទៀត សម្រាប់បើកផ្លូវ ឱ្យធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មានលទ្ធភាពផ្តល់ឥណទានសម្បទានកម្រិតខ្ពស់ ដល់ប្រទេសសមាជិក ដែលជាក្រុមប្រទេ សកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ។ ឯកឧត្តមបណ្ឌិត Ludger Schuknecht ក៍បានថ្លែងនូវការគាំទ្រទាំងស្រុង ចំពោះសំណើអាទិភាពដ៏ទៃទៀត ដែលបានលើកឡើងដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងបានសន្យាបន្ត ខិតខំចាត់ចែងដោះស្រាយបន្តទៀត ឱ្យបានឆាប់ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត Ludger Schulnecht ក៏បានគោរពអញ្ជើញឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្តី អូន ព័ន្ធមុនីរ័ត្ន ក្នុងឋានះជាទេសាភិបាលរបស់កម្ពុជា ប្រចាំធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ៦ នៃក្រុមប្រឹក្សាទេសាភិបាលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្រចាំឆ្នាំ ២០២១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ នៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់អេមីរាត់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសន្យា នឹងពិនិត្យលទ្ធភាពចូលរួម កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្រចាំឆ្នំា ២០២១ តបតាមការអញ្ជើញ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការដ៏រលូនកន្លងមក របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ពិសេសការបង្កើតយន្តការហិរញ្ញប្បទានសម្បទាន ដែលបង្ហាញពីកាយវិការយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្ពុជា និងដែលជាយន្តការដ៏មានសារ:សំខាន់ សំរាប់បើកផ្លូវប្រសពអភិវឌ្ឍន៍នានា រួមទាំងកម្ពុជា នឹងមានលទ្ធភាពទទួលបានហិរញ្ញប្បទានពី ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរ សម្រាប់ជំរុញ និងកិច្ចអភិវឌ្ឍប្រទេស ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner