អាជីវកម្មធុនតូច និងមធ្យមប្រញាប់ចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធី TGOSF ដែលជាមហាពិព័រណ៍ទិញទំនិញតាមអនឡាញនៅកម្ពុជា

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយបានបញ្ជាក់ដល់អាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ អាចចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធី #TGOSF ដែលជាមហាពិព័រណ៍ទិញទំនិញតាមអនឡាញដ៏ធំ និងអស្ចារ្យជាងគេបំផុតនៅកម្ពុជា។ ការបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍នេះធ្វើឡើងដើម្បីឱ្យអាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ចូលរួមឱ្យបានច្រើននៅក្នុងកម្មវិធីមហាពិព័រណ៍ទិញទំនិញតាមអនឡាញ គឺជាពិព័រណ៍អនឡាញដំបូងគេបង្អស់ ដែលមិនធ្លាប់មានពីមុននៅកម្ពុជា គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៧-១៨-១៩ ខែកញ្ញាឆ្នាំ ២០២១ខាងមុខ។

គួរបញ្ជាក់ថា ការរៀបចំ ពិព័រណ៍នេះដែរ សម្រាប់ការទិញលក់ទំនិញ ដើម្បីលើកទឹកចិត្តម្ចាស់អាជីវកម្ម និងអ្នកចូលចិត្តដើរទិញទំនិញទាំងអស់ ឲ្យងាកមកទិញទំនិញតាមអនឡាញវិញ។ (https://www.facebook.com/www.mptc.gov.kh/posts/1900647253451629)ហេតុអ្វីបានជាអ្នកគួរតែចូលរួម?

  • ទទួលបានការចុះឈ្មោះលើទីផ្សារអនឡាញផ្សេងៗទៀត
  • លក់លាងឃ្លាំង
  • បង្កើនអតិថិជនថ្មីៗដែលមកពីតំបន់ផ្សេងៗ
  • អាចចូលរួមវគ្គបណ្ដុះបណ្តាលពី UNDP ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ ៥ ដុល្លារសម្រាប់ការ Boost Page
  • លក់ដាច់!៕ដោយ៖ម៉ាដេប៉ូ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner