សាលារៀន ក្នុងខេត្តកំពង់ចាម នឹងបើកដំណើរការឡើងវិញ នៅចុងខែនេះ បើពុំមានការរាំងស្ទះពីបញ្ហាកូវីដ

អត្ថបទដោយ៖
ធី ដា

កំពង់ចាម ៖ សាលារៀន ក្នុង ខេត្តកំពង់ចាម នឹង អាច បើក ឲ្យ ដំណើរការ នៅ ចុងខែ នេះ ប្រសិនបើតាមមូលដ្ឋាន ដែលប្រឈមហានិភ័យឆ្លងជំងឺកូវីដ -១៩ ទាប ។ អាជ្ញាធរ ខេត្តកំពង់ចាម បាននិងកំពុងសិក្សា ដោយសហការ ជាមួយក្រុមគ្រូពេទ្យ មេឃុំ – ចៅសង្កាត់ ដើម្បី ធ្វើការវាយតម្លៃ សាលារៀន ក្នុងតំបន់ហានិភ័យ និងបញ្ហា ឆ្លងរីក រាលដាលជំងឺកូវីដ១៩ ដើម្បីរៀបចំបើកឲ្យដំណើរការសាលាឡើងវិញ ។ បច្ចុប្បន្ន ក្នុង ខេត្តកំពង់ចាម សិស្សានុសិស្ស អាចសិក្សា តាមប្រព័ន្ធអនឡាញ និង រៀនជាបណ្តុំ នៅតាម តំបន់ហានិភ័យទាប។

លោក លី ម៉េង សាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា តាម ផែនការនឹងបើកឲ្យ ដំណើរការ គ្រឹះស្ថានសិក្សា នៅចុងខែកញ្ញានេះ ដោយបានត្រៀមបោស សម្អាត សាលាខ្លះត្រូវធ្វើមណ្ឌលចត្តាឡីស័ក ឬ ដាក់អ្នកជំងឺកូវីដ ត្រូវបានអាជ្ញាធរបាញ់ថ្នាំ សម្លាប់ មេរោគផងដែរ ។

ដោយឡែក នៅ ឡើយ វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម កំពុងរៀបចំផ្ទេរអ្នកជំងឺកូវីដ ទៅទីតាំង ដែលបានត្រៀមដាក់ព្យាបាលអ្នកជំងឺ ដូចនៅមន្ទីរពេទ្យ មេគង្គជាដើម ។ លោក ប្រធានមន្ទីរ បានបន្ថែមទៀតថា បច្ចុប្បន្នសិស្សានុសិស្ស អាចរៀន តាមប្រព័ន្ធអនឡាញ ឬ រៀនជាបណ្តុំ នៅតាមខ្នងផ្ទះ ដែលពុំមានបញ្ហាឆ្លង រីករាលដាលជំងឺកូវីដ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner