អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៦លាន៦៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦៦ម៉ឺននាក់ និងជាសះស្បើយ២០៣លាន៣៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២៦លាន៦៧ម៉ឺន២ពាន់១៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៦៦ម៉ឺន៣ពាន់៤៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២០៣លាន៣៧ម៉ឺន៣ពាន់៥៩៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤២លាន២៨ម៉ឺន៨ពាន់២០៥នាក់ ស្លាប់ចំនួន៦៨ម៉ឺន២ពាន់៣៤១នាក់ និងជាសះស្បើយចំនួន៣២លាន១៧ម៉ឺន៦ពាន់៧៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៣១ម៉ឺន៥ពាន់៥១២នាក់ ស្លាប់៤៤ម៉ឺន៣ពាន់៥២៨នាក់ និងជាសះស្បើយ៣២លាន៥១ម៉ឺន៤ពាន់៦២៩នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន១ពាន់៩ពាន់៨៣០នាក់ ស្លាប់ចំនួន៥៨ម៉ឺន៧ពាន់៨៤៧នាក់ និងជាសះស្បើយ២០លាន១០ម៉ឺន៨ពាន់៤១៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner