១៥ កញ្ញា ២០២១
១. រមណីយដ្ឋាន ៣កន្លែងនឹងត្រូវរៀបចំឱ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិ ក្រោមកញ្ចប់ជំនួយមួយរបស់បារាំង ក្នុងនោះរួមមានរមណីយដ្ឋានទេទឹកពុះ ទំនប់ស្ទឹងតាសាល និងអន្លង់ភេតាពយ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ – រស្មីកម្ពុជា
២. ៨ខែ ឆ្នាំ២០២១ រាជរដ្ឋាភិបាលទទួលបានចំណូលពន្ធសរុប ៣ ៤២៩លានដុល្លារ ដែលក្នុងនោះចំណូលពន្ធដាចំនួន ១ ៩០៩លានដុល្លារ និងចំណូលពន្ធគយចំនួន ១ ៥២០លានដុល្លារ – AMS Economy
៣. គ . ជ . ប បាន ថ្លែងឱ្យដឹងថា រហូត ដល់ ពេល នេះ មិន ទាន់ មាន គណបក្ស នយោបាយ ណាមួយ ប ញ្ចូ ន តំណាង ខ្លួន មក ដើម្បី ធ្វើការ សង្កេតការណ៍ នៃការរៀបចំការបោះ ឆ្នោត ឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ទេ – កោះសន្តិភាព
៤. សភាចក្រភពអង់គ្លេស បានហាមឃាត់អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍មិនឱ្យចូលរួមកិច្ចប្រជុំមួយ ដោយសារចិនបានដាក់ទណ្ឌកម្មទៅលើសមាជិកសភា និងអ្នកនយោបាយអង់គ្លេសមួយចំនួនដែលបានរិះគន់បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង – Reuters
៥. កូរ៉េខាងត្បូង បានប្រកាសពីភាពជោគជ័យ ក្នុងការធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីកបាញ់ចេញពីនាវាមុជទឹក ឬយើងស្គាល់ថា SLBM ដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងស្រុក – Xinhua
