ក្រសួងការបរទេស តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានរៀបចំ “ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី” ក្រោមអធិបតីភាពរដ្ឋលេខាធិការ ញឹម ខេមរា

អត្ថបទដោយ៖
AMS OneMinute

នាថ្ងៃទី១៥ កញ្ញា ក្រសួងការបរទេស តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានរៀបចំ “ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី” ក្រោមអធិបតីភាពរដ្ឋលេខាធិការ ញឹម ខេមរា។

វេទិកាធុរកិច្ចនេះបានផ្តោតលើប្រធានបទសំខាន់ដូចជា ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វាយនភ័ណ្ឌ សំណង់ ទេសចរណ៍ អប់រំ ព័ត៌មានវិទ្យា និងវិស័យសំខាន់ៗមួយចំនួនទៀត ដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសទីផ្សារ, ការវិនិយោគនៅកម្ពុជា និងជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

📷-ក្រសួងការបរទេស

ads banner