បុរសម្នាក់ បើករថយន្តដឹកឥដ្ឋមួយគ្រឿង បុកគូទរថយន្តកូរ៉ូឡាពេញទំហឹង បណ្តាលឱ្យរងការខូចខាត
ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តដឹកឥដ្ឋមួយគ្រឿង ក្នុងលឿនលឿន មិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តកូរ៉ូឡាពេញទំហឹងនៅខាងមុខ បណ្តាលឱ្យរថយន្តកូរ៉ូឡារេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបុកនឹងបង្គោលផ្លាកសញ្ញាចង្អុលទិសចរាចរណ៍បាក់អស់ពីដើម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣៤៥នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ជិតនិងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តម៉ាកកាមរីកូរ៉ូឡាពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2B-3652 បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយឺតល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគឿង ម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B -6458 បើកបរដោយបុរសម្នាក់ មកពីក្រោយស្របទិសគ្នា ក្នុងល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តចំពេញទំហឹង បណ្ដាលឱ្យរថយន្តម៉ាកកូរ៉ូឡារេចង្កូតមកឆ្វេងដៃឡើងលើសួនពុះចែកទ្រូងផ្លូវ រួចបន្តជ្រុលទៅបុកផ្លាកសញ្ញាចង្អុលទិសចរាចរណ៍បាក់អស់ចំនួនពីដើម ហើយរថយន្តដឹកឥដ្ឋ បានបើករត់គេចរហូតទៅដល់ចំណុចស្តុបបាគូទើបប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដេញឃាត់បានប្រគល់មកឱ្យសមត្ថកិច្ចចរាចរខណ្ឌដង្កោ។ តែសំណាងល្អ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នកណារងរបួសនោះទេ ដោយគ្រាន់តែខូចខាតតែរថយន្តកូឡាន និងផ្លាកសញ្ញាចង្អុលទិសចរាចរណ៍តែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ បានចុះមកដល់កន្លែងកើតហេតុ រួមទាំងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ក៏បានចុះមកដល់រួចធ្វើការវាស់វែង និងស្ទូចយករថយន្តកូរ៉ូឡា រួមទាំងរថយន្តដឹកឥដ្ឋយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ឆៃហួត និងប៊ុនធី