Positive Cambodia Ep14: រដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់គម្រោងហិរញ្ញប្បទាន ដំណាក់កាលទី២
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមគម្រោងផ្តួចផ្តើមដោយរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យម ជំហ៊ានទី២ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ហើយគម្រោងនេះមានគោលបំណងផ្តល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអាភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និង ពាណិជ្ជកម្មជាដើម ។
គោលបំណងដ៏សំខាន់នៃការផ្តល់ហិរញ្ញទានដល់សហគ្រាសខា្នតតូចនិងមធ្យម គឺដើម្បីជួយសម្រួលនៃការផ្តល់ទុនអនុគ្រោះបន្ថែម ដើម្បីឲ្យបណ្តាក្រុមហ៊ុនអាចបន្ត ឬពង្រីកជំនួញរបស់ខ្លួន ទប់ទល់និងការខាតបង់ក្នុងកំឡុងពេលកូវីត១៩។
គម្រោងដែលផ្តួចផ្តើមដោយមានការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់សហហិរញ្ញប្បទានទ្រទ្រង់ដល់សហគ្រាសធុនតូចនិងមធ្យម របស់រដ្ឋាភិបាល និងជួយសម្រាលដល់បញ្ហា កង្វះខាត ឬការខាតបង់ផ្នែកហិរញ្ញវត្ថុ ដែលសហគ្រាសតូច និងធំនានាបានជួបប្រទះ។ នេះជាការបង្ហាញការយកចិត្តទុកដាក់ពីសម្តេច តេជោ ប្រមុខដឹកនាំកម្ពុជា គឺជាការយល់សុខទុករបស់សហគ្រាស និងអ្នកជំនួញ និងក៏ដូចជាប្រជាពលរដ្ឋា ដែលជួបបញ្ហាហិរញ្ញវត្ថុ និងជីវភាព ក្នុងកំឡុងេពេលកម្ពុជាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតពីមេរោគកូវីត១៩។
នៅក្នុងកិច្ចសន្ទនានេះ វាគ្មិនរបស់យើងនឹងធ្វើការឆ្លើយតបទៅនឹងសំណួរខាងក្រោម៖
១/- ជាកិច្ចចាប់ផ្តើមជាមួយកម្មវិធី នាងខ្ញុំចង់ជំរាបសួរលោកថា តើអ្វីជាគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងតំណើរការផ្តល់ហិរញប្បទានដើម្បីជួយដល់សហគ្រាសនានាក្នុងប្រទេសកម្ពុជា ?
២/- តើសហគ្រាស ក្នុងកំឡុងពេលវិបត្រកូវីតបាន ទទួលរងផលប៉ះពាល់អ្វីខ្លះ ហើយតើសហហិរញ្ញប្បទានទ្រទ្រង់ និងការផ្តល់ហិរញ្ញទានអាចនឹងជួយអ្វីខ្លះ?
៣/-រដ្ឋាភិបាលបានមានគម្រោងដែលផ្តួចផ្តើមដោយមានការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និង មធ្យម ដែលពេលនេះសហគ្រាសត្រូវបានរងផលប៉ះពាល់ ក្នុងស្ថានការន៍ covid-19 ថា តើលោកមានការយល់ឃើញថានឹងឆ្លើយតប និងអាចជួយបានកម្រិតណា ?
៤/-គម្រោងដែលផ្តួចផ្តើមដោយមានការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់សហហិរញ្ញប្បទានទ្រទ្រង់ដល់សហគ្រាសធុនតូច និង មធ្យមរបស់រដ្ឋាភិបាលនេះ និងជួយសម្រាលអ្វីខ្លះ ដល់ ហិរញវត្ថុរបស់ប្រជាជនកម្ពុជាចា ?
៥/-កម្ពុជានឹងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដើម្បីទាក់ទាញការវិនិយោគនិងភ្ញៀវទេសចរលឿនជាងបណ្តាប្រទេសជិតខាងដែររឺទេ ចាស តាមការយល់របស់លោក ?