១៨ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ដើម្បី ជួយ និង ពន្លឿន នីតិវិធី ធ្វើ តេ ស្ត សម្រាប់ អ្នក ដែល ឆ្លងកាត់ ច្រក ព្រំដែន អន្តរជាតិ ប៉ូលីស ព្រំដែន នឹង ត្រូវ បាន បង្រៀន ពី របៀប ធ្វើ តេ ស្តរហ័ស និង នីតិវិធី សុវត្ថិភាព យ៉ាង ត្រឹមត្រូវ – ខ្មែរថាមស៍

២. លោក ជា សុផារ៉ា៖ ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ ដែលដំណើរការដោយបច្ចេកវិទ្យាចុងក្រោយរបស់អុីស្រាអែល MABR នឹងធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត និងបរិស្ថានល្អ – កម្ពុជាថ្មី

៣. ៨ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ក្នុងតម្លៃជាង ៥ពាន់លានដុល្លារ កើនឡើង ៣.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន ខណៈទីផ្សាររួមមាន អាមេរិក អឺរ៉ុប ជប៉ុន អង់គ្លេស និងទីផ្សារផ្សេងៗ – FN

៤. ទីបំផុតយោធាអាមេរិកព្រមទទួលស្គាល់កំហុសទាំងស្រុង ចំពោះការវាយប្រហារដោយដ្រូននៅកាប៊ុល ដែលបានបង្កឱ្យជនស៊ីវិល ១០នាក់ស្លាប់ ក្នុងនោះ៧នាក់ជាកុមារ កាលពីចុងខែសីហា – Reuters

៥. វៀតណាមបានអនុម័តប្រើវ៉ាក់សាំង Abdala របស់គុយបា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មីនៅពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងទប់ទល់នឹងការផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់បំផុតនៅឡើយ – NDTV

ads banner