ក្រុម Man City កំពុងប្រឈមនឹងវិបត្តិបញ្ហាកីឡាកររបួស ខណៈ ការប្រកួតកាន់តែមមាញឹក
អង់គ្លេស ៖ ក្រុម Manchester City នឹងត្រូវដាក់កីឡាករក្មេងៗជាច្រើន ក្នុងការប្រកួត League Cup នៅថ្ងៃអង្គារនេះ ជាមួយក្រុម Wycombe Wanderers ខណៈដែលកីឡាករមួយចំនួនកំពុងមានរបួស ។

បើតាមលោកសម្តីរបស់លោក Pep Guardiola ដែលត្រូវបានដកស្រង់ ដោយគេហទំព័ររបស់ក្លឹបកាលពីថ្ងៃអាទិត្យ បាននិយាយថា“ ខ្ញុំមិនមានជម្រើសណាមួយទេ (ប្រឆាំងនឹង Wycombe) … យើងនឹងលេងជាមួយកីឡាករវ័យក្មេងពីរ បីនាក់” ។ “ យើងមាន John Stones, Aymeric Laporte, Oleks Zinchenko, Rodri ដោយសារកីឡាករ Ilkay Gundogan កំពុងរងរបួស។

បន្ទាប់ពីការប្រកួតជាមួយ Wycombe City ក្រុមរបស់លោក Pep Guardiola នឹងត្រូវជួបក្រុមកំពូលតារាង Premier League ក្រុមតោខៀវ Chelsea, Paris St Germain នៅ Champions League ហើយបន្ទាប់មកជួប Liverpool រយៈពេល ៩ថ្ងៃជាប់ៗគ្នា ដូច្នេះមានន័យថាបញ្ហារបួសកំពុងធ្វើឱ្យលោក Guardiola មានការព្រួយបារម្ភច្រើន ៕
ប្រភព ៖ Reuters