ចាប់ជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវបំរុងឆ្លងទៅប្រទេសថៃ (Video Inside)

ជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ទៅថៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្ត បន្ទាយមានជ័យ។ ការឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនជាតិចិន ចំនួន ៤នាក់ និងអ្នកនាំផ្លូវ ត្រូវបានប្រគល់អោយ ស្នាក់ការកងរាជអាវុធហត្ថ ចាត់ការតាមនីតិវិធីច្បាប់បន្ត។ ការឆ្លងកាត់ព្រំដែនកម្ពុជាថៃ ត្រូវបានគេពង្រឹងនិងប្រុងប្រយ័ត្នជាទីបំផុតដោយសារតែវិបត្តិឆ្លងនៃជម្ងឺកូវីដកាន់ តែកើនឡើងទាំងក្នុងប្រទេសថៃនិងកម្ពុជានាពេលនេះ។

នៅក្នុងខេត្តបន្ទាយមានជ័យដដែលនោះផងដែរ កាលពីថ្ងៃទី២៨កញ្ញា, ពលករខ្មែរចំនួន១៩នាក់ ដែលបំរុងលួច ឆ្លងដែនចូលក្នុងប្រទេសថៃ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាផងដែរក្នុង ខេត្តបន្ទាយមានជ័យ នោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner