ក្រុមហង្សក្រហម Liverpool ស្មើគ្នា ២-២ ជាមួយ Manchester City នៅ Premier League

ក្រុមហង្សក្រហម Liverpool បានស្មើគ្នា ២-២ ជាមួយ Manchester City នៃក្របខ័ណ្ឌ Premier League កាលពីយប់មិញ នៅកីឡដ្ឋាន Anfield ។ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខដោយកីឡាករ Sadio Mane នៅនាទី៥៩ មុនពេលដែលកីឡាករ Phil Foden រកគ្រាប់បាល់តាមស្មើវិញ ។

ខណៈ Mohamed Salah រកបានគ្រាប់បាល់ទី២ នៅនាទី៧៦ ឲ្យ ហង្សក្រហមនាំមុខវិញ​ប៉ុន្តែ Kevin de Bruyne ក៏បន្ថែម គ្រាប់បាល់តាមស្មើវិញ ។ បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី ក្រុមទាំងពីរ​បាន​ត្រឹម​ស្មើគ្នា ២-២ ៕

សូមបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool ស្ថិតនៅលេខ ២ ក្នុងតារាង Premier League តាមពីក្រោយក្រុមតោខៀវ Chelsea ខណៈដែល Man City ឡើងទៅឈរនៅលេខ ៣ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner