យុទ្ធការការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងគ្រោះថ្នាក់ផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តកែប នាឱកាសបុណ្យភ្ជុំបិណ្ឌ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អញ្ជេីញជាកិត្តិសយក្នុងយុទ្ធការការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងគ្រោះថ្នាក់ចរាចរក្នុងភូមិសាស្រ្តខេត្ត នៅទីតាំងឆ្នេរលេងទឹក ខេត្តកែប ។

យុទ្ធនាការអប់រំផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ជាពិសេសត្រូវចូលរួមសហការអនុវត្តតាមសេច ក្តីណែ នាំ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យ មាន ប្រសិទ្ធភាព និងត្រូវបង្កើនការ ប្រុងប្រយ័ត្នឱ្យបាន ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និង សហគមន៍ចៀស ផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ ។

លេីសពីនេះ បញ្ហាគ្រោះថ្នាក់ចរាចរផ្លូវគោក ឯកឧត្តម បានជម្រុញដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ព្រមជាមួយនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យចូលរួម និងអ្នកប្រេីប្រាស់ផ្លូវថ្នល់ទាំងអស់ ត្រូវគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរមិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវពិនិត្យ សុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្ត មុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន ។

ជាទីបញ្ចប់ ឯកឧត្តម សុំអោយ អាជ្ញាធរ ក្រុង ស្រុក ឃុំសង្កាត់ អប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យជំងឺឆ្លងនានា ត្រូវជៀសវៀងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់យុវជនជាទំពាំងស្នងឬស្សី និងបង្កជាបញ្ហាសង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner