មន្ត្រីរាជការទូទាំងប្រទេសតម្រូវការធ្វើតេស្តរហ័សទាំងអស់ក្រោយបុណ្យភ្ជុំ (Video Inside)

មន្រ្តីរាជការទូទាំងប្រទេសច្រើនម៉ឺននាក់នឹងតម្រូវការធ្វើតេស្តរហ័សក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានបញ្ចប់។ ការបង្គាប់ដាក់ចេញការធ្វើតេស្តរហ័សនេះ បានបញ្ជាក់តាមរយៈសារាចររបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី៣តុលា គឺនៅបីថ្ងៃមុនពេលដែលពិធីបុណ្យភ្ជុំនឹងត្រូវបញ្ចប់។

គួរបញ្ជាក់ថាមុននេះ ការធ្វើតេស្តរហ័សក៏បានតម្រូវចំពោះ បុគ្គលិកកម្មករនិយោជិតរោងចក្រសហគ្រាសនៅទូទាំងប្រទេសផងដែរក្រោយពិធីបុណ្ឌភ្ជុំ ដែលរាជរដ្ឋាភិបាល បានអនុញ្ញាតការឈប់សម្រាករយៈពេល៣ថ្ងៃ។

យោងតាមសារាចររបស់រាជរដ្ឋាភិបាល ការតម្រូវធ្វើតេស្តរហ័ស លើមន្ត្រីរាជការ, កម្មករនិយោជិតនៅទូទាំងប្រទេសក្រោយបុណ្យភ្ជុំបិណ្ឌនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta។ តួលេខឆ្លងក្នុងប្រទេសកម្ពុជា ត្រូវគេឃើញថាបានធ្លាក់ចុះពី កម្រិតជាង៩០០ករណី មកនៅត្រឹមជាង១០០និងជាង២០០ករណីក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នាមកនេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner