មនុស្សស្លាប់៩២នាក់ទៀត ព្រោះកូវីដនៅថៃ
ក្រសួងសុខាភិបាលថៃបានឲ្យដឹង នាថ្ងៃទី៥ តុលា ២០២១នេះថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ មានមនុស្សស្លាប់ដោយសារតែជំងឺកូវីដ១៩ ក្នុងប្រទេសចំនួន ៩២នាក់ទៀត ធ្វើឲ្យចំនួនមនុស្សស្លាប់នៅថៃកើនដល់ ១៧២០៣នាក់ហើយ។
ក្រសួងក៏បានប្រកាសពីការឆ្លងថ្មីៗ ចំនួន៩៨៦៩នាក់ទៀត និងជាសះស្បើយ១១១៥២នាក់ទៀតដែរ ២៤ម៉ោងមកនេះ។
គួរបញ្ជាក់ថា ថៃមានករណីវិជ្ជមានកូវីដ១៩ កើនដល់ ១,៦៥៧,២៣១នាក់ហើយ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ