​ជាប្រធានាធិបតី១អាណត្តិ​ បុរស​ខ្លាំង​ហ្វីលីពីនថា ​ចូលនិវត្តន៍ពី​​នយោបាយហើយ​ ​

ក្រោយពេល​ប្រកាស​ថា​ ​នឹង​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​ ​នៅ​ឆ្នាំ​២​០​២​២​ ​មិនបាន​ប៉ុន្មាន​ផង​ ​ស្រាប់តែ​បុរស​ខ្លាំង​ហ្វីលីពីន​ ​Rod​rig​o ​D​u​t​e​r​t​e​ ​ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​ ​បានប្តូរចិត្តវិញ ដោយ​ប្រកាស​ជា​សាធារណៈ​ថា​ ​លោក​នឹង​ចូលនិវត្តន៍​ពី​ជីវិត​ជា​អ្នកនយោបាយ​ហើយ​។​ ​ការប្រកាស​នេះ​ ​មានន័យ​ថា​ ​បុរស​វ័យ​៧​៦​ឆ្នាំ​រូប​នេះ​បោះបង់​គម្រោង​ឈរឈ្មោះ​ ​ជា​បេក្ខភាព​អនុ​ប្រ​ធានា​ធ​ប​តី​។​

​ដំបូង​ឡើយ​ ​លោក​ ​D​u​t​e​r​t​e​ ​មាន​គម្រោង​ឈរឈ្មោះ​ជា​បេក្ខភាព​ ​អនុ​ប្រធានាធិបតី​ ​នៅ​កា​របោះ​ឆ្នោះ​ជាស​កល​ ​ក្នុង​ឆ្នាំ​២​០​២​២​។​ ​ប៉ុន្តែ​ស្រាប់តែ​ពេលថ្មីៗនេះ​ ​លោក​បាន​ប្រកាស​មិន​ឈរឈ្មោះ​វិញ​ ​ហើយ​ថា​នឹង​ចូលនិវត្តន៍​ពី​ជីវិត​ជា​អ្នកនយោបាយ​ ​នៅ​ពេល​អាណត្តិ​របស់​លោក​ផុត​។​

​គួរ​រំលឹក​ថា​ ​កាលពី​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ ​ក្នុង​ឆ្នាំ​២​០​១​៦​ ​បន្ទាប់ពី​ការ​ឈ្នះ​ការបោះឆ្នោត​ ​លោក​D​u​t​e​r​t​e​ ​ត្រូវ​បាន​គេ​ល្បី​ខ្លាំង​លើ​ការ​ប្រើ​កណ្តាប់ដៃ​ដែក​ធ្វើសង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ​ក្នុង​ប្រទេស​ ​ដែល​មាន​មនុស្ស​ស្លាប់​ជាច្រើន​ពាន់​នាក់​ ​ខណៈ​លោក​ខាងលិច​ ​និង​ ​ក្រុម​សិទ្ធ​មនុស្ស​ ​មាន​ប្រតិកម្ម​រិះគន់​ជា​ខ្លាំង​។​

​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​កំពុង​បើក​ការស៊ើបអង្កេត​លើ​ករណី​មួយ​នេះ​ដូចគ្នា​ ​ប៉ុន្តែ​លោក​ប្រកាស​ថា​ ​លោក​នៅតែ​មិន​សហការ​លើ​ការស៊ើបអង្កេត​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner