មោទនភាពណាស់! បទ “are you ok?” របស់កម្ពុជា ចេញ trailers ភ្លាម ផ្ទុះពេញ Tik Tok ផ្អើលពិភពលោកតែម្តង

ភ្នំពេញ៖ ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែងវីដេអូ trailers បទ “are you ok?” លើបណ្ដាញសង្គម Tik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនាជិត២០លានដងទៅហើយនៅលើ channel Tik Tok របស់ផលិតកម្ម Galaxy Navatra  នេះមិនទាន់រាប់ចូលអ្នកលេង Tik Tok ផ្សេងទៀត copy យកទៅផុសតផង។

Galaxy Navatra  ទើបតែបញ្ចប់ការថត MV “are you ok?” ដោយការថតនោះ តាមប្រភពច្បាស់ការបានឲ្យដឹងថា ផលិតកម្មបានសម្រុកថតមួយយប់ទល់ភ្លឺជាមួយនឹងកាមេរ៉ាទំនើបៗទើបកម្មង់ពីក្រៅប្រទេស ដោយការថតនោះទៀតសោត បានប្រើពេលតែ១ថ្ងៃប៉ុណ្ណោះដោយក្រុមការងារជំនាញ។ បច្ចុប្បន្នកំពុងពន្លឿនការកាត់ត MV នឹងចេញឆាប់ៗនេះតែម្ដង។ ប្រភពដដែលបានឲ្យដឹងទៀតថា  បទ “are you ok?”  ខាងលើនេះ ច្រៀងដោយកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងមានឥទ្ធិពលម្នាក់កំពុងតែមានប្រជាប្រិយភាព។  អ្នកលេង Tik Tok លើពិភពលោក ដំបូងឡើយ គិតថា បទ Tik Tok បទ“are you ok?” គឺជាបទចម្រៀងរបស់កូរ៉េ ឬ ឥណ្ឌូណេស៊ី ឬ ថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្មGalaxy Navatra ប្រលែងវីដេអូ trailers បទ “are you ok?” ភ្លាម ទើបពួកគេដឹងថា ជាបទចម្រៀងរបស់កម្ពុជា។ គិតមកដល់ពេលនេះ បទ ”are you ok?”  ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថា បទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។

សូមបញ្ជាក់ផងដែរថា Galaxy Navatra បានសម្រេចចិត្តទិញម្ចាស់សំលេងនៃពាក្យ “are you ok?” នេះ ក្នុងតម្លៃមិននឹកស្មានដល់រហូតដល់ ១២.០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំលេងនោះ មានលទ្ធភាពយកប្រាក់នោះទៅប្រកបរបររកស៊ី ឬអាចសង់ផ្ទះបានសមល្មមនឹងរស់នៅបាន។ ជាមួយនឹងការគាំទ្រ រួមជាមួយការបញ្ចេញមតិរបស់អ្នកលេងបញ្ចេញសង្គមជាច្រើនផងនោះ គេរំពឹងថា បន្ទាប់ពីចេញ Full MV ផ្លូវការ ច្បាស់ជាទទួលបានគាំទ្រខ្លាំងជាងបទផ្សេងៗទៀត ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិជាក់ជាមិនខាន៕

@galaxy_navatra

Are You Ok? | TON CHANSEYMA | Full MV Coming Soon On Youtube Channel “GALAXY NAVATRA”

♬ original sound – Galaxy Navatra
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner