ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD បានចុះបញ្ជីជាស្ថាពរ
អត្ថបទដោយ៖
Kien Sereyvuth
(ភ្នំពេញ):ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឆ្លើយតតាមសំណើរ សុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់ ៣១៤កន្លែង៕
