គីម​ ជុ​ង​អ៊ុន​៖​ ​អាមេរិក​ជា​ឫ​គល់​បង្ក​ភាព​តានតឹង​ ​នៅឧបទ្វីប​កូរ៉េ​

មេដឹកនាំ​កូរ៉េ​ខាងជើង​ ​លោក​ ​គីម​ ជុ​ង​ ​អ៊ុន​ បាន​ស្តីបន្ទោស​ដល់​សហរដ្ឋអាមេរិក​ថា​ ​ជា​ឫ​គល់​បង្ក​ភាព​តានតឹង​ ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​ ​នេះ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​ ​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​២​ ​តុលា​ ​២​០​២​១​នេះ​។​

​ផ្អែក​តាម​ប្រភព​ដដែល​ ​អំឡុង​ពេល​ថ្លែងសុន្ទរកថា​ ​នៅ​ទីកន្លែង​តាំង​ពិព័រណ៍​គ្រឿង​សព្វាវុធ​មួយ​ ​កាលពី​ពេលថ្មីៗនេះ​ ​លោក​ ​គីម​ ​បាន​ចោទ​ថា​ ​អាមេរិក​គឺជា​មូលហេតុ​ដើម​នៃ​អស្ថិរភាព​។​

​ការ​ថ្លែង​របស់​លោក​គីម​បាន​ធ្វើឡើង​ ​ក្រោយពេល​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ ​ជាបន្តបន្ទាប់​ ​ក្នុង​ប៉ុន្មាន​ស​ប្តាហ៍​ចុងក្រោយ​នេះ​។​ ​កូរ៉េ​ខាងជើង​កំពុង​ស្ថិត​ក្រោម​គំនាប​ទណ្ឌកម្ម​អន្តរជាតិ​កាន់តែ​ច្រើន​ព្រោះតែ​បញ្ហានេះ​។​ ​ប៉ុន្តែ​កូរ៉េ​ខាងជើងតែង​អះអាង​ថា​ ​ខ្លួន​ត្រូវការ​អាវុធ​បែប​នេះ​ ​ដើម្បី​ការពារ​ខ្លួន​ពី​ការឈ្លានពាន​ពី​សហរដ្ឋអាមេរិក​។​

​លោក​ ​គីម​ ថា​ ​រដ្ឋបាល​លោក​ បៃ​ឌិន ​តែងតែ​លើកឡើង​ថា​ ​ខ្លួន​គ្មាន​បំណង​ធ្វើ​ស​ត្រូវជា​មួយ​កូរ៉េ​ខាងជើង​ទេ​ ​ប៉ុន្តែ​ ​លោក​ចេះតែ​ឆ្ងល់​ខ្លាំង​ណាស់​ ​ថា​តើ​មាន​មនុស្ស​ឬ​ប្រទេស​នានា​ជឿ​ទៅ​កើត​ ​ដោយ​លោក​ថា​ ​គ្មាន​តឹកតាង​ក្នុង​សកម្មភាព​ណាមួយ​ដែល​គួរឲ្យ​ជឿ​ថា​ ​អាមេរិក​មិន​ចង់​ធ្វើជា​សត្រូវ​នោះ​ទេ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner