អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៩លាន២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨៧ម៉ឺននាក់ និងជាសះស្បើយ២១៦លាន២៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៣៩លាន២ម៉ឺន៧ពាន់១៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៨៧ម៉ឺន២ពាន់៧៣៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២១៦លាន២៧ម៉ឺន៦៥២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៥លាន៣១ម៉ឺន៣ពាន់៣៥៣នាក់ ស្លាប់ចំនួន៧៣ម៉ឺន៤ពាន់៦១១នាក់ និងជាសះស្បើយចំនួន៣៤លាន៧៩ម៉ឺន៧ពាន់១៦៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៨ម៉ឺន៤ពាន់៤៧៩នាក់ ស្លាប់៤៥ម៉ឺន៩៩១នាក់ និងជាសះស្បើយ៣៣លាន៣១ពាន់២ពាន់៤៥១នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៥៨ម៉ឺន២ពាន់៧៣៨នាក់ ស្លាប់ចំនួន៦០ម៉ឺន១ពាន់២៦៦នាក់ និងជាសះស្បើយ២០លាន៦៩ម៉ឺន៤ពាន់៦៦៩នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner