កិច្ចប្រជុំ G20 តាមវីដេអូខុនហ្វេរិនដែលអ៊ីតាលីធ្វើជាម្ចាស់ផ្ទះក្នុងសប្តាហ៍នេះ នឹងផ្តោតសំខាន់លើស្ថានភាពមនុស្សធម៌នៅអាហ្វហ្គានីស្ថាន

រ៉ូម នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីយ៉ូ ដ្រាហ្គី នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងរៀបចំកិច្ចប្រជុំកំពូលពិសេសមួយនៃបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ដែលហៅកាត់ថា G20 ដើម្បីពិភាក្សាពីអាហ្វហ្គានីស្ថាន ចំពេលមានការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តិមនុស្សធម៌ក្នុងប្រទេសនេះ។

ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពីថ្ងៃទី១៥ ខែសីហាមក អាហ្វហ្គានីស្ថានកាន់តែប្រឈមមុខនឹងស្ថានភាពដ៏លំបាកបន្ថែមទៀត ដោយមានការព្រមានជាច្រើនថា ភាពក្រីក្រ និងវិបត្តិសេដ្ឋកិច្ចដែលសឹងតែដួលរលំអាចនឹងបង្កទៅជាវិបត្តិមនុស្សធម៌ដ៏ធំមួយ ដែលនឹងបង្ខំឱ្យប្រជាជនអាហ្វហ្គានីស្ថានក្លាយជាជនភៀសខ្លួន។ កិច្ចប្រជុំកំពូល G20 នេះនឹងត្រូវធ្វើឡើងតាមវីដេអូខុនហ្វេរិន នៅម៉ោង ១៖០០នាទីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយផ្តោតជាសំខាន់ការផ្ដល់ជំនួយមនុស្សធម៌ចាំបាច់នានា បញ្ហាសន្តិសុខ និងមធ្យោ បាយធានាឱ្យជនបរទេស និងជនជាតិអាហ្វហ្គានីស្ថានដែលកំពុងស្ថិតនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ អាចចាកចេញពីប្រទេសនេះដោយសុវត្ថិភាព។

បើតាមមន្រ្តីម្នាក់ដែលដឹងអំពីរបៀបវារៈនៃកិច្ចប្រជុំ G20 បាននិយាយថា ការផ្តល់ការគាំទ្រផ្នែកមនុស្សធម៌ គឺជារឿងបន្ទាន់សម្រាប់ក្រុមមនុស្សងាយរងគ្រោះ ជាពិសេសស្រី្ត និងកុមារ មុនពេលរដូវរងានឹងមកដល់៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner