ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងកុកក្រុងកំពង់ចាមចំណាយថវិការជួសជុលផ្លូវដើម្បីសំរួលដល់ការធ្វើដំនើរពលរដ្ឋ
កំពង់ចាម៖ ដោយមានការនែនាំពីលោកប្រធានមន្ទីរដែនដីនគររូបនីយកម្ម និងសំណងខ្ញុំបាទ យ៉ន ឆៃយុត្ត ប្រធានក្រុមចុះជួយភូមិចុងថ្នល់ទី1 សូមគោរពរាយការណ៌ ជូនលោកប្រធានមន្ទីរ ដែនដី និងជាប្រធានក្រុមការងារ ចុះជួយ សង្កាត់បឹងកុក ជាទីគោរព នៅថ្ងៃទី 10_11 ខែតុលា ឆ្នាំ 2021 ខ្ញុំបាទបានដឹកនាំក្រុមការងារបក្សភូមិចុះជួស ជុល ផ្លូវ ខូចមាន ដូចជា គ្រលុក សំបុកមាន់ ដើម្បីប្រើប្រាស់បណ្ណោះអាសន្នតាមការណែនាំរបស់លោកប្រធានមន្ទីរ ដោយប្រើ កំទេចថ្មមិច ដោយចាក់នៅ ភូមិ ចុងថ្នល់ទី1 ចំនួន 2 ឡាន ភូមិចុងថ្នល់ទី2 ចំនួន 4 ឡាន និងភូមិ ឡឥដ្ឋ ចំនួន 2 ឡាន សរុបស្មើ 08 ឡាន ក្នុងមួយឡានៗ = 50$ ចំណាយអស់ថវិការសរុប = 400$ សូមអរគុណ ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។