ពិធីចុះអនុស្សរណៈ នៃការយោគយល់ រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសម្ព័ន្ធ សហគមន៍កសិកម្មកម្ពុជា
ភ្នំពេញ៖ នាថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិ នៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះអនុ-ស្សរណៈ នៃការយោគយល់គ្នា រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសម្ព័ន្ធ សហគមន៍កសិកម្មកម្ពុជា។
អនុស្សរណៈ យោគយល់គ្នានេះ នឹងផ្តល់ការយល់ដឹងបន្ថែមទៀត អំពីបញ្ហាប្រឈមរបស់វិស័យកសិកម្ម សារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការរៀបចំគម្រោង ក្នុងការអភិវឌ្ឍកសិកម្ម ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការសិក្សាស្រាវជ្រាវ ការដោះស្រាយបញ្ហាផ្សេងៗ ក្នុងវិស័យកសិកម្ម និងការទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ការណ៍នេះ គឺជាធាតុចូលយ៉ាងសំខាន់ ក្នុងការរួមចំណែក ដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមសហគមន៍កសិកម្ម និងក្នុងវិស័យកសិកម្មទាំងមូល ដើម្បីជំរុញដល់ការអភិវឌ្ឍ វិស័យកសិកម្ម និងកំណើនសេដ្ឋ- កិច្ចកម្ពុជា ៕