Black & White Ep25: ឧត្តមគតិការពារទ្រព្យសម្បតិ្ត និងធនធានធម្មជាតិ

ឧត្ដមគិតជាតិ ចំពោះការការពារផលប្រយោជន៍ជាតិ និងប្រជាជន? ឧត្តមគតិ គឺជាដំណើរការនៃការគិត និងប្រព្រឹត្ដិទៅក្នុងភាពល្អប្រសើរ​ចំពោះជាតិនិងប្រជាជនខ្លួន។ ​ឧ​ត្ត​ម​គតិ មាន «​ភាព​ខ្ពង់ខ្ពស់​» ជា​លក្ខណៈ​។ ឧ​ត្ត​ម​គតិប្រៀបដូចជា​ទង់ដែល​ត្រូវបាន​គេចងនៅឯ​ចុង​នៃ​ដងទង់​ តែងមាន​ភាពលេច​ធ្លោ​ក្នុង​កែវភ្នែករបស់​មនុស្ស​ទាំងពួង​។

​បុគ្គល​ណាក៏ដោយ ឲ្យ​តែមាន​ឧ​ត្ត​ម​គតិ​ក្នុង​ខ្លួន បុគ្គល​នោះតែងតែមាន​ដំណើរ​ជីវិតប្រកបដោយ​ភាព​ខ្ពង់ខ្ពស់ក្នុង​ចិត្ត​របស់​មនុស្ស​ផង​គ្នា​។ ការគិតការនិយាយ និង​ការសម្តែង​ឥរិយាបថ សុទ្ធតែ​ប្រក​ដ​ដោយ​ភាព​ឧត្តុង្គឧត្តម​។​

​​បុគ្គល​ម្នាក់មាន​ឧ​ត្ត​ម​គតិ​ចំពោះ​ប្រទេសជាតិ បុគ្គល​នោះ​តែង​ផ្តោតអារម្មណ៍​ពី​ប្រយោជន៍​ជាតិ និង​សុខទុក្ខ​របស់​ប្រជាជនជាធំ​។ ចំណែកឯការនិយាយ​របស់​បុគ្គ​លមាន​ឧ​ត្ត​ម​គតិ​ចំពោះ​ជាតិ តែងមាន​ទំនោរ​ទៅរក​រឿង​នយោបាយ សេដ្ឋកិច្ច សង្គម និង​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ។ ម្យ៉ាងវិញទៀត ឥរិយាបថ​របស់​បុគ្គ​ល​នោះក៏មាន​ភាពថ្លៃថ្នូរ សីលធម៌និង​សុជីវធម៌ផងដែរ​។​

កិច្ច​ពិភាក្សានេះ នឹងផ្តោតសំខាន់ទៅលើសំណួរមួយចំនួនដូចខាងក្រោម៖

១.ចំពោះលោកវាគ្មិនអ្វីទៅហៅថា ឧត្តមគតិជាតិ?

២.អ្វីទៅដែលលោកយល់ថា៖ បានរួមចំណែកក្នុងការប្រើប្រាស់ឧត្ដមគិតពិតប្រាដក? 

៣.តើមានបុព្វហេតុអ្វីខ្លះដែលនាំឲ្យប្រជាពលរដ្ឋមានឧត្ដមគិតជាតិ ការពារដល់ផលប្រយោជន៍ជាតិ កិត្យានុភាពជាតិ និងទ្រព្យសម្បត្ដិ និងធនធានធម្មជាតិរបស់ខ្មែរ? 

៤.នៅក្នុងបរិបទនយោបាយថ្មីៗនេះ យើងឃើញមានអ្នកដែលបានប្រសិទ្ធនាមថា៖ ខ្លួនជាអ្នកការពារធនធានធម្មជាតិ ជាផ្នែកមួយនៃឧត្តមគតិគាត់ចំពោះជាតិ។ តើភាពខុសគ្នា នៃអ្នកការការពារធនធានធម្មជាតិ ដែលគាំទ្រដោយច្បាប់ឬរាជរដ្ឋាភិបាល និងអ្នកដែលធ្វើដោយការមានអង្គការចាត់តាំងនៅពីក្រោយ ឬក្រៅប្រទេស? 

៥.ការបម្រើនផលប្រយោជន៍ដល់ជនបរទេស និងនិន្នាការធ្វើឲ្យអាប់ឱនដល់ប្រទេសជាតិ តើជាការប្រើប្រាស់ឧត្ដមគិតត្រឹមត្រូវដែរឬទេ? 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner