ទំហំពាណិជ្ជកម្មកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១

ភ្នំពេញ៖ តាមការប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា៖ទំហំពាណិជ្ជកម្មកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រមាណ ៩៥,៧ ទ្រីលានរៀល ក្នុងនោះការនាំចេញមាន ៣៥,២ ទ្រីលានរៀល កើនឡើង ៣,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលដែលការនាំចូលមាន ៦០,៥ ទ្រីលានរៀល កើនឡើង ៤៤,៣%។

ទន្ទឹមនេះ ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញមាន សម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក និងទោចក្រយាន ទៅកាន់ទីផ្សារចម្បងៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងសិង្ហ-បុរី ខណៈ ផលិតផលនាំចូល សម្រាប់បម្រើតម្រូវការ ក្នុងស្រុកសំខាន់ៗ មាន វត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារ និងបរិក្ខាសំណង់ យានយន្ត និងម្ហូបអាហារ និងភេសជ្ជៈ មកពីប្រទេសចម្បងៗ ដូចជា ចិន សិង្ហបុរី វៀតណាម ថៃ និងសហភាពអឺរ៉ុប ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner