សវនាការកាត់ទោស កឹម សុខា នឹងបន្តនៅរសៀលនេះពីបទ ក្បត់ជាតិ
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ
នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២០ បានផ្អាកសវនាការជំនុំជម្រះទោសលោក កឹម សុខា អតីតប្រ ធានគណបក្សសង្គ្រោះជាតិ នឹងបន្តនៅរសៀលដែលពាក់ព័ន្ធពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬបទ ក្បត់ជាតិ។ នៅក្នុងសវនាការជំនុំជម្រះក្តីដែលចាប់ផ្តើមនៅម៉ោង៨ព្រឹករហូតដល់ម៉ោង១២ ថ្ងៃត្រង់ លោក កឹម សុខា បានប្រកាស បដិសេធនូវការចោទប្រកាន់មកលើរូបលោកពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬ អំពើក្បត់ជាតិ ហើយសុំឲ្យចៅក្រម ទម្លាក់ចោលជាស្ថាពរ ចំពោះបទចោទ ដើម្បីលោកអាចអនុវត្តន៍បាននូវសិទ្ធិ សេរី ភាពនយោបាយពេញលេញឡើងវិញ ។
គេសង្កេតឃើញថា អ្នកសារព័ត៌មាន ដែលចង់ចូលរួមស្តាប់សវនាការនេះ តម្រូវឲ្យចុះឈ្មោះមុនត្រឹមតែចំនួន៣០ នាក់ប៉ុណ្ណោះ ដោយសារតែបន្ទប់សវនាការ តូចចង្អៀត ។ នៅក្នុងបន្ទប់សវនាការ មានអ្នកសង្កេតការណ៍ និង អ្នកសារព័ត៌មានប្រមាណ៣០នាក់រាប់ទាំងមន្ត្រីទូត បរទេសផងដែរ។ នៅព្រឹកថ្ងៃដដែលនេះដែរគេសង្កេត ឃើញថា សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបានរឹតបន្តឹងដោយកងកម្លាំង អាជ្ញាធរ សមត្ថកិច្ចបានដាក់ពង្រាយ ការពារ សន្តិសុខ មុខសាលាដំបូងរាជធានីភ្នំពេញ ដែលស្ថិតនៅខាងជើងជាប់ ស្តាតអូឡាំ ពិក ក្នុងរាជធានីភ្នំពេញ រួមទាំងផ្លូវនានា នៅជិតតុលាការ ។
សវនាការកាត់ទោសលោក កឹម សុខា គ្រោងធ្វើឡើងក្នុងរយៈពេល២ ថ្ងៃ គឺ នៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ ដោយចាប់ផ្តើមនៅម៉ោង៨ព្រឹក ដល់ម៉ោង១១ និង៤០ នាទី និងបន្ត នៅ ពេលរសៀលនាម៉ោង២ និង២០នាទី រហូតដល់ ម៉ោង៥ និង៣០ នាទី ។
សូមជម្រាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹ ត្តអំពើ « សន្ទិដ្ឋិភាពជាមួយបរទេស » ឬ បទ ក្បត់ជាតិ ដោយលោកត្រូវបាន ចោទប្រកាន់ថា បានឃុបឃិតជាមួយ បរទេសក្នុងបំណងផ្តួលរំលំ រាជរដ្ឋាភិ បាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ក្រោយការចាប់ខ្លួន លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនា គារត្រពាំងផ្លុ ង ក្នុងខេត្ដត្បូងឃ្មុំជាប់ ព្រំដែន វៀតណាម រហូតដល់យប់ថ្ងៃទី០៩ ឆ្លងចូលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ ទើបតុលាការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ តុលាការដោយផ្ទេរការឃុំខ្លួនពីពន្ធនា គារមកនៅក្នុងផ្ទះរបស់លោកក្នុង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
នៅថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ ២០១៩ សាលាដំបូង រាជធានីភ្នំពេញ បានបន្ធូរបន្ថយ លក្ខខណ្ឌ នៃការឃុំខ្លួនលោក កឹម សុខា ដោយអនុញ្ញាតឲ្យលោកអាចធ្វើ ដំណើរទៅគ្រប់ទិសទីនៅក្នុងទឹកដី កម្ពុជាព្រមទាំងអាចជួបទូតបរទេសតែ លោក កឹម សុខា នៅបន្តជាប់បម្រាមមិនអាចធ្វើ នយោបាយបាននោះទេ ៕ធ.ដ