រយៈពេល៩ខែដើមឆ្នាំនាំចេញទំនិញទៅវៀតណាមកើនជិត៤ដង (Video Inside)

ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនជិត៤ដងក្នុងរយៈពេល៩ខែដើមឆ្នាំ នេះ បើទោះបីជាកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩។ យោងតាមសារព័ត៌មានវៀតណាម Express បានសរសេរថារយៈ ពេល៩ខែដើមឆ្នាំនេះ ផលិតផលដែលកម្ពុជាបាននាំចេញទៅវៀតណាមមានតម្លៃជាង៣ពាន់៧០០លានដុល្លារ ដែលកើនឡើងជិត៤ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ផលិតផល នាំចេញពីកម្ពុជាចូល ក្នុងទីផ្សារវៀតណាម ភាគច្រើនគឺជាផលិតផលកសិកម្ម ដូចជាបន្លែ និងផ្លែឈើ, ស្វាយចន្ទី, សណ្តែកសៀង និង កៅស៊ូជាដើម។ នៅជាមួយគ្នានេះផងដែរ ការនាំចេញផលិតផលឈើ, ក្រណាត់ សំណល់អេតចាយ និងទំនិញ ផ្សេងទៀតក៏បានកើនឡើងផងដែរ។ ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា លោក ម៉ែន សុភក្តិ ត្រូវបាន គេដកស្រង់សម្តីផ្សាយនៅថ្ងៃទី២០ ខែតុលានេះថា ការនាំចេញកៅស៊ូ ទៅប្រទេសវៀតណាម សម្រាប់ឆ្នាំ២០២១ នៅតែមានភាពល្អប្រសើរ ដោយកើនឡើងទាំងបរិមាណ និងតម្លៃ។

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ត្រូវគេនិយាយថា បានកើនឡើង ៩០.៩% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ទំហំ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសរុបប្រមាណ៧ពាន់២០០លានដុល្លារអាមេរិក។ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២១នេះ ការនាំចេញរបស់កម្ពុជា សម្រេចបានជាង ៥លាន៩៣ម៉ឺនតោន ក្នុងនោះក្រៅពីការនាំចេញទៅវៀត ណាម, ផលិតផលកម្ពុជានៅបាននាំចេញទៅប្រទេសថៃ, ប្រទេសចិន, និងគោលដៅប្រទេសដទៃផ្សេងទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner