បាក់ជញ្ជាំងឥដ្ឋការដ្ឋានសំណង់ផ្ទះល្វែងជាន់ទី៣ មួយកន្លែងនៅខណ្ឌសែនសុខ ធ្លាក់មកលើផ្ទះប្រជាពលរដ្ឋនិងត្រូវបុរសម្នាក់រងរបួសដៃម្ខាង
ភ្នំពេញ ៖ មានករណីបាក់ជញ្ជាំងឥដ្ឋការដ្ឋានសំណង់ផ្ទះល្វែងជាន់ទី៣ ដែលកំពុងសាងសង់មួយកន្លែងធ្លាក់មកលើសំយ៉ាបផ្ទះប្រជាពលរដ្ឋនិងធ្វេីឲ្យបុរស៣នាក់ ខណ:កំពុងអង្គុយហូបបបរលើគ្រែរងរបួសបុរសម្នាក់ ចំណែកសំយ៉ាបផ្ទះរងការខូចខាតមួយចំហៀងធំ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២០ ខែតុលាឆ្នាំ ២០២១ នៅចំណុចការដ្ឋានសាងសង់ផ្ទះល្វែង មួយកន្លែង នៅខាងក្រោយខារ៉ាអូខេចំការរនោង តាមបណ្ដោយផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមការរៀបរាប់ពីជនរងគ្រោះដែររងរបួសស្រាលបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នា៣នាក់នាំគ្នាអង្គុយហូកបបរនៅលើគ្រែក្រោមសំយ៉ាបក្នុងបរិវេណផ្ទះ លុះដល់ម៉ោងកើតហេតុខាងលើក៏បានឮសូរសំឡេងប្រាវ មកលើសំយ៉ាបផ្ទះ ហើយនាំគ្នាស្ទុះរត់ចែកជើងគ្នាចេញពីកន្លែងកើតហេតុ និងបណ្តាលឲ្យរូបគាត់រងរបួសត្រូវដៃស្តាំម្ខាង ចំណែក២ នាក់ទៀតមិនមានរងរបួសទេ បន្ទាប់មកក៍នាំគ្នាពិនិត្យមើល ឃើញតែសុទ្ធដុំឥដ្ឋ ដែលបាក់ធ្លាក់ចេញពីជញ្ជាំង ផ្ទះល្វែងកំពុងសាងសង់ជាន់ទី៣ សង្ស័យតែជាងរៀបខុសបច្ចេកទេសទើបបាក់ធ្លាក់បែបនេះ។ បន្ទាប់មកទើបនាំគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលរួចរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើ និងពិនិត្យនូវទីតាំងកើតហេតុ រួចបានហៅភាគីទាំងសងខាងមកសួរនាំ និងធ្វើកំណត់ហេតុដើម្បីរង់ចាំភាគីទាំងពីរធ្វើការសម្រុសសម្រួលគ្នាដោយសន្តិវិធី ៕ ដោយ ៖ ជីម ភារ៉ា