Chelsea ឈ្នះ Malmo នៅ champion league ខណ:កីឡាករ២រូបរងរបួស

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Romelu Lukaku និង Timo Werner នឹងខកខានការប្រកួតបន្ទាប់ ក្រោយជួយក្រុម ទទួលបានជ័យជម្នះលើក្រុម Malmo ៤-០ ក្នុងក្របខ័ណ្ឌ Champions League នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Thomas Tuchel ។


Lukaku បានរបួសកជើងចំណែក Werner រងរបួសសរសៃពួរនៅពេលកំពុងរត់ ក្នុងតង់ទីមួយ។
លោក Tuchel បានអោយដឹងថា“ វានឹងចំណាយពេលបន្តិចសម្រាប់ពួកគេទាំងពីរហើយយើងនឹងត្រូវការការពិនិត្យបន្ថែមទៀតដើម្បីឱ្យមានភាពច្បាស់លាស់” ។ ពួកគេនឹងត្រូវអវត្តមានសម្រាប់ការប្រកួតមួយចំនួន។


គួរអោយដឹងផងដែលថា កីឡាករចំណូលថ្មី Lukaku វ័យ ២៨ ឆ្នាំមិនបានស៊ុតបញ្ចូលទីឱ្យ Chelsea រកបាន ៤ គ្រាប់ក្នុង ៤ ប្រកួតដំបូង ។ ចំណែក Werner សញ្ជាតិអាឡឺម៉ង់វ័យ ២៥ ឆ្នាំរកបានតែ ២ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតនៅរដូវកាលនេះ។
សូមបញ្ជាក់ថា ក្រុមតោខៀវ Chelsea នឹងមានការប្រកួត ទល់នឹង Norwich នៅ Premier, Southampton ក្នុងពានរង្វាន់ Carabao Cup, Newcastle នៅ Premier មុនជួប Malmo នៅ Champions League ។

ប្រភព ៖ BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner