ជនសង្ស័យម្នាក់ ឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេីម៉ូតូបានសម្រេច តែត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេីម៉ូតូ បានសម្រេចហើយបានយកទូរស័ព្ទទៅឲ្យបក្ខពួកម្នាក់ទៀតឈរចាំនៅក្រោមស្ពាននាគកោះពេជ្រ តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះជួយអន្តរាគមន៍ឃាត់ខ្លួនបានរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចតុមុខ ដែលជាមូលដ្ឋានកេីតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៣:៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នេះ នៅចំណុចសួនច្បារ កំពង់ដ អរិយក្សត្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ម៉ុល នីតា អាយុ២៤ឆ្នាំ មុខរបរ គណនេយ្យ មានទីលំនៅ ក្នុងរាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ មានទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក iPhone 7Plus ពណ៌ខ្មៅ។

ចំណែកជនសង្ស័យឈ្មោះ ឡុង អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្រោមស្ពាននាគកោះពេជ្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ (ជាអ្នកធ្វេីសកម្មភាពឆក់)។ ចំណែកឯជនសង្ស័យដែលជាអ្នករងចាំទទួលទូរស័ព្ទហេីយគេចខ្លួនបាត់នោះ មានឈ្មោះ តឿ អាយុ២០ឆ្នាំ (គេចខ្លួននិងយកទូរស័ព្ទរបស់ជនរងគ្រោះទៅជាមួយបាត់) ។

បេីតាមសម្ដីនារីរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុ រូបនាងនឹងមិត្តភ័ក្តប្រុសស្រី៤-៥នាក់ទៀត បានជិះម៉ូតូឌុបគ្នាមកញុំាអី និងឈប់ម៉ូតូអង្គុយលេងនៅចំណុចកេីតហេតុ(សួនច្បារ កំពង់ដ អរិយក្សត្រ ) ខណៈរូបនាងកំពុងអង្គុយលើម៉ូតូកាន់ទូរស័ព្ទចុចលេងភ្លេចខ្លួន ស្រាប់តែជនសង្ស័យឈ្មោះ ឡុង មិនដឹងចេញមកពីណា ស្រាប់តែរត់មកពីក្រោយខ្នងនាង ធ្វេីសកម្មភាពឆក់ទូរស័ព្ទពីដៃរបស់នាងបានសម្រេចហើយព្យាយាម រត់គេចខ្លួន ភ្លាមនោះរូបនាងក៏បានរត់ដេញតាមស្រែក ចោរៗ ផ្អេីលក្រុមយុវជនដែលអង្គុយលេងក្បែរៗនោះ ជួយរត់ដេញតាមដែរ តែជនសង្ស័យយកទូរស័ព្ទទៅឲ្យបក្ខពួកម្នាក់ទៀត ដែលឈរចាំនៅក្រោមស្ពាននាគកោះពេជ្រនោះ ហេីយរត់ឡេីងមកលេីស្ពាននាគកោះពេជ្រវិញ ទេីបប្រជាពលរដ្ឋ នាំគ្នាដេញចាប់ជនសង្ស័យរហូតដល់ក្នុងទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទេីបឃាត់ខ្លួនបាន ដោយមានជនរងគ្រោះមកអះអាងថាជនសង្ស័យឈ្មោះឡុងនេះ ជាអ្នកឆក់ទូរស័ព្ទរបស់នាងផងដែរ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យយកទៅប្រគល់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចតុមុខឃាត់ខ្លួនបណ្ដោះអាសន្ន ដេីម្បីសាកសួរស្វែងរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner