Jadon Sancho ត្រូវបានសារព័ត៌មាន Sky Germany ចំអកថាជា 007

សារព័ត៌មាន Sky Germany បានជូតអំបិលលើរបួសរបស់ Jadon Sancho ដោយចំអកទៅលើស្ថិតិដ៏អាក្រក់នៅសម្រាប់ Manchester United ថាជា James Bond ភ្នាក់ងារ 007 ។ ដោយផ្តោតលើការបង្ហាញខ្លួន៧លើក រកគ្រាប់បាល់សូន្យ និងសូន្យ assists នៅ Premier League ។


ខ្សែបម្រើស្លាបវ័យ ២១ ឆ្នាំរូបនេះ បានជួបការលំបាកនៅ Old Trafford ចាប់តាំងពីការផ្ទេរនៅរដូវក្តៅតម្លៃ ៧៣ លានផោនពីក្លឹប Borussia Dortmund ។ ការបង្ហាញខ្លួនគ្រប់ការប្រកួត ១១ ដងសម្រាប់បិសាចក្រហម និង ៧ប្រកួតនៅ Premier League ដោយមិនទាន់អាចរកគ្រាប់បាល់បាន ឬបញ្ជូនបាល់ឱ្យមិត្តរួមក្រុមនៅគ្រប់ការប្រកួតទាំងអស់របស់បិសាចក្រហម ។
សូមបញ្ជាក់ថា Sancho ត្រូវបានគេយកទៅប្រៀបធៀបជាមួយតួអង្គ Bond ដែលសម្តែងដោយតារាហូលីវូដ Daniel Craig ថ្មីៗនេះនៅក្នុងរឿង “No Time To Die” ចុងក្រោយបង្អស់ ៕


ប្រភព ៖ The Sun

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner