នារីម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តស៊េរីទំនើបបុករះបង្គោលឡាក់បាក់៥កង់និងបន្តបុកដេីមឈេីបន្ថែមទៅមុខលែងរួច

 ភ្នំពេញ ៖  រថយន្តស៊េរីទំនេីបមួយគ្រឿងដែលបេីកបរដោយនារីម្នាក់ សង្ស័យស្រវឹងស្រា បានធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿនក៏រេចង្កូតមកខាងស្ដាំដៃបុករះបង្គោលឡាក់បាក់អស់ជាច្រើនដើម  រួចរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តទៅបុកដើមឈើទៅមុខលែងដោយរថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ  បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង  ៩និង៥០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១  ស្ថិតនៅតាមបណ្ដោយផ្លូវស៊ីសុវត្តិ  ចំណុចមុខកាំបូឌីណាយ៉ា  ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

  បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញនារីជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកអូឌី  ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ2AY-3766  បានធ្វើដំណើរទិសដៅពីត្បូងទៅជើងបោះពួយក្នុងល្បឿនលឿន  ដោយស្ថានភាពផ្លូវកោងផងនិងសង្ស័យអ្នកបេីកបរស្រវឹងផង នោះ  ក៏បានរេចង្កូតមកខាងស្ដាំបុកខឿនផ្លូវរះបង្គោលឡាក់លើចិញ្ចើមផ្លូវបាក់អស់៥ដើម  ឯរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តទៅបុកផ្ទប់ដើមឈើមួយដេីមទៅមុខលែងរួច  និងធ្វេីឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង  តែមិនប៉ះពាល់ដល់មនុស្សណាម្នាក់រងរបួសនោះឡេីយ  ។ 

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ  ដោយយល់ឃេីញថាមិនប៉ះពាល់និងសម្បត្តិរដ្ឋ  ក៏បានឲ្យភាគីជនបង្ករដោះស្រាយជាមួយក្រុមហ៊ុនតែម្ដង  ។ បន្ទាប់មកខាងរថយន្តបង្កព្រមសងសំណងទាំងស្រងរាល់ការខូចខាតទាំងនោះដេីម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner